Connect with us

គួរឱ្យសរសើរ! សិស្សនៅឥណ្ឌូណេស៊ី ច្នៃធ្វើកង់ពីឫស្សី

ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ សេចក្ដីរាយការណ៍មួយ បានឱ្យដឹងថា កុមារនៅឥណ្ឌូណេស៊ី បានបង្កើតគំនិតច្នៃប្រឌិតថ្មី ដោយការផលិតកង់ពីដើមឫស្សី លាយជាមួយឈើ ដោយសារតែកង្វះថវិកាសម្រាប់ទិញកង់ជិះទៅសាលារៀន។

កុមារទាំងនោះ បានប្រើប្រាស់ដើមឫស្សី ធ្វើជាតួកង់ ដែលពួកគេ អាចស្វែងរកឫស្សី បានពីក្នុងភូមិរបស់ពួកគេ នៅក្នុងខេត្តស៊ូឡាវីស៊ីភាគខាងត្បូង។ ពួកគេ បានប្រើប្រាស់កង់ធ្វើពីឫស្សី ដើម្បីជាមធ្យោបាយធ្វើដំណើរទៅកាន់សាលារៀនជារៀងរាល់ថ្ងៃ ក៏ដូចជា ឧបករណ៍សម្រាប់លេងកម្សាន្តផងដែរ។

សេចក្ដីរាយការណ៍ឱ្យដឹងថា ក្មេងៗទាំងនោះ បានបង្ហាញការសប្បាយចិត្តចំពោះអ្វីដែលពួកគេបានធ្វើ ហើយមានក្ដីសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងអាចផលិតជាកង់ទំនើបជាងនេះទៀត ដែលគេនិយមប្រើប្រាស់នៅឯទីក្រុង៕

ប្រភព៖ CCTV

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម