Connect with us

ពិតជាសោកស្តាយ ឯកសារប្រវត្តិសាស្រ្តរបស់ប្រទេសប្រេស៊ីល ដែលមានរយៈពេល ២០០ឆ្នាំ ត្រូវបាត់បង ក្រោយការកើតមានអគ្គីភ័យឆេះសារៈមន្ទីរដ៏មានវ័យចំណាស់មួយ

រីយ៉ូ ឌឺជេនីរ៉ូ ៖ ប្រធានាធិបតីប្រទេសប្រេស៊ីល លោក Michel Temer បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់លោកថា អគ្គីភ័យនេះ ជាថ្ងៃដ៏សោកសៅសម្រាប់ប្រជាពលរដ្ឋប្រេស៊ីល គ្រប់រូប ដោយសារតែយើងបានបាត់បង់នូវសមិទ្ធិផលការងារ ការស្រាវជ្រាវ និង ចំណេះដឹង ដែលបានខិតខំប្រមែប្រមូល ក្នុងរយៈពេល ២០០ ឆ្នាំកន្លងមកនេះ ។


សូមបញ្ជាក់ថា សារមន្ទីរជាតិប្រេស៊ីលនៅក្នុងទីក្រុង Rio de Janeiro ដែលមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានគេអគ្គិភ័យឆាបឆេះ នៅយប់ថ្ងៃអាទិត្យ ហើយកម្លាំងពន្លត់អគ្គីភ័យ នៅកំពុងបន្តសកម្មភាពពន្លត់អោយអស់ទាំងស្រុង នៅព្រឹកថ្ងៃច័ន្ទនេះ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានអោយដឹងថា មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬ ក៏មូលហេតុនៃ អគ្គិភ័យនេះនៅឡើយទេ ។


បើយោងតាមវេបសាយរបស់សារមន្ទីរនេះ បានបញ្ជាក់ថា ទីកន្លែងនេះ មានអាយុកាលជាង២០០ឆ្នាំ ហើយ ដោយវាត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្លេះ។ សារៈមន្ទីរនេះ បានរក្សាទុកនូវវត្ថុបូរាណដែលទាក់ទងនឹងប្រវត្តិសាស្រ្តប្រទេសប្រេស៊ីល និង បណ្តាប្រទេសមួយចំនួនទៀត ហើយវាក៏ជាផ្នែកមួយនៃសហព័ន្ធសាកលវិទ្យាលរ៉ូយ៉ូ ឌឺជេនេរ៉ូ ផងដែរ ។ ជាងនេះទៅទៀត វត្ថុដែលគេបានប្រមូលមករក្សាទុកទីនេះ ភាគច្រើនគឺ ប្រមូលពីសមាជិកនៃគ្រួសាររាជវង្សប្រទេសប្រេស៊ីល ។


បើតាមប៉ូលីសពន្លត់អគ្គីភ័យ បានអោយដឹងថា ប៉ូលីសបានទទួលសេចក្តីរាយការណ៍ពីអគ្គីភ័យ នៅវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃអាទិត្យ(ម៉ោងក្នុងស្រុក) ហើយកម្លាំងពន្លត់អគ្គី ភ័យក៏បានចេញប្រតិបត្តិការភ្លាមៗផងដែរ ៕

    

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម