Connect with us

រឿងភាគថៃ “សង្រ្គាមលោហិត” នឹងចាក់ផ្សាយ ចាប់ពីថ្ងៃស្អែកនេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN

ស្អែកបានជួប Idol លោក (ត)ថាណៈភព តារាសម្តែងដ៏ល្បីរបស់ប្រទេសថៃហើយ

ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នេះតទៅ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយខ្សែភាពយន្តភាគថៃរឿង “សង្រ្គាមលោហិត” ដែលជាភាពយន្តភាគមួយពោរពេញទៅដោយឃាតកម្មដ៏អាថ៌កំបាំង។ តើមូលហេតុអ្វី បានជាមានរឿងបែបនេះ? តើមកពីបញ្ហារវាងប្តី ប្រពន្ធ ប្រចណ្ឌគ្នា ឬដោយសារការរកស៊ីកាច់កុងគ្នា ឬក៏មកពីបញ្ហាមរតក? តើនៅទីបញ្ចប់ សមត្ថកិច្ច អាចស្វែងរកការពិតបាន ឬក៏យ៉ាងណា?

នៅក្នុងរឿងភាគនេះផងដែរ ក៏មានវត្តមានតារាសម្តែងល្បីៗប្រចាំប្រទេសថៃជាច្រើនរូប ជាពិសេសគឺ លោក (ត)ថាណៈភព ដែលជាតារាសម្តែងយុវវ័យដ៏មានប្រជាប្រិយភាពមួយរូប មិនថានៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាឡើយ។

ខ្សែភាពយន្តភាគថៃមួយនេះ នឹងមានចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង១២ថ្ងៃត្រង់ និងម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម