Connect with us

៤ថ្ងៃទៀតប្រិយមិត្តនឹងបានជួបជាមួយព្រឹត្តិការណ៍ដ៏ធំ AFC U19 CHAMPIONSHIP 2020 QUALIFIERS ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាគោព្រៃជំទង់ អាយុក្រោម១៩ឆ្នាំ នឹងធ្វើឱ្យកក្រើកវាលស្មៅ នៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 CHAMPIONSHIP 2020 QUALIFIERS ដោយក្រុមជម្រើសជាតិកម្ពុជាគោព្រៃជំទង់ ស្ថិតនៅក្នុងពូល G ដែលមានប្រទេសចូលរួមដូចជា៖ ប្រទេសកម្ពុជា,ប្រទេសម៉ាឡេស៊ី,ប្រទេសព្រុយណេ,ប្រទេសថៃ និង កោះម៉ារីអាណាខាងជើង។ នេះជាព្រឹត្តិការណ៍ដែលប្រិយមិត្តជាច្រើនកំពុងតែទន្ទឹងរង់ចាំ ហើយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នឹងកែប្រែប្រវត្តិសាស្ត្រ ធ្វើឱ្យ៤៦ប្រទេសស្គាល់ពីបាល់ទាត់កម្ពុជាកាន់តែច្បាស់ ថាកម្ពុជាខ្លាំងប៉ុណ្ណា។

ព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 CHAMPIONSHIP 2020 QUALIFIERS មាន៤៦ប្រទេសចូលរួមប្រកួត ១៦ក្រុមតែប៉ុណ្ណោះដែលមានសិទ្ធឡើងទៅវគ្គជម្រុះបន្ត តើក្រុមជម្រើសជាតិប្រទេសណាដែលអាចឡើងទៅវគ្គជម្រុះបន្ត ប្រិយមិត្តប្រាកដជាចង់ដឹង សូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់នៅព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 CHAMPIONSHIP 2020 QUALIFIERS៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម