Connect with us

កម្ពុជានឹងរងឥទ្ធិពលព្យុះ ដែលអាចបង្កភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ ចូលដើមខែវិច្ឆិកាខាងមុខនេះ

កម្ពុជានឹងរងឥទ្ធិពលព្យុះ ដែលអាចបង្កភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ ចូលដើមខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបសកម្មមួយ និងកំពុងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូង ហើយនឹងវិវឌ្ឍខ្លួនជាកូនព្យុះទី២២ ឈ្មោះ ម៉ាត់ម៉ូ ។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរទៅដល់ភាគខាងត្បូងប្រទេសវៀតណាម រួចបន្ថយឥទ្ធិពលរបស់វាទៅជាសម្ពាធទាបសកម្ម វិញនៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងប្រទេសកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

កត្តានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗ។ ចំពោះស្ថានភាពបែបនេះ នឹងធ្វើឱ្យ បណ្ដារាជធានី ខេត្តនានា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ដោយតំបន់វាលទំនាបកកណ្ដាល និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ ខណៈបណ្ដាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម