Connect with us

បុរសម្នាក់ទទួលបានទឹកប្រាក់ ៣.៨ ពាន់លានដុល្លារ និង តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនក្នុងថ្ងៃកំណើត

ជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងពិភពលោកភ្លាមតែម្តង

ប្រទេសចិន៖ បុរសម្នាក់ត្រូវបានស្គាល់ឈ្មោះ Tse បានក្លាយជាមហាសេដ្ឋីភ្លាមៗដោយសារឪពុកម្តាយលោកបានជូនអំណោយជាទឹកប្រាក់ចំនួន ៣.៨ ពាន់លានដុល្លារក្នុងថ្ងៃកំណើតគម្រប់អាយុ២៤ឆ្នាំនិង តំណែងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនរបស់ឪពុកម្តាយខ្លួនក្រោយចូលធ្វើការបាន១ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងនាមជានាយកប្រតិបត្តិ លោកនឹងត្រូវទទួលបានប្រាក់ខែគោលចំនួនកន្លះលានដុល្លារជារៀងរាល់ឆ្នាំ បច្ចុប្បន្ន Tse ជាប់ចំណាត់ថ្នាក់លេខ ៥៤៦ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកផងដែរ។ គួរបញ្ជាក់ថា លោកមានបងស្រីម្នាក់ដែលមានភាគហ៊ុនក្នុងក្រុមហ៊ុន១១%=១.៩៦ ពាន់លានដុល្លារ ក្នុងឋានៈជាប្រធានក្រុមហ៊ុន ស្របពេលដែលម្តាយរបស់អ្នកទាំង២ជាអនុប្រធាន៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម