ការយកកម្រៃលើថង់ប្លាស្ទិកតាមផ្សារទំនើប ត្រឹមត្រូវតាមច្បាប់ដែរឬទេ?
គេយកថ្លៃថង់ប្លាស្ទិកនៅផ្សារទំនើប ត្រូវ ឬ អត់?
ភ្នំពេញ៖ សព្វថ្ងៃ ប្រជាជននៅពិភពលោក ជាពិសេសបណ្ដាប្រទេសអភិវឌ្ឍន៍នានា កំពុងមានការយកចិត្តទុកដាក់ចំពោះបញ្ហាកាកសំណល់ប្លាស្ទិក ដែលមិនងាយនឹងរលាយ ដោយវាត្រូវការពេលវេលាយូរឆ្នាំ ហើយកំពុងធ្វើឱ្យមានបញ្ហាប្រឈមជាខ្លាំង នៅលើមហាសមុទ្រ ដោយសារតែកាកសំណល់ប្រភេទនេះ។ វាបានធ្វើឱ្យបំពុលទឹក និងបង្កការប៉ះពាល់ដល់ពពួកសត្វដែលរស់នៅក្នុងទឹកសមុទ្រផងដែរ។ កត្តានេះ បានធ្វើឱ្យផ្សារទំនើបជាច្រើន នៅជុំវិញពិភពលោក បានចាប់ផ្ដើមបញ្ឈប់ការផ្ដល់នូវថង់ប្លាស្ទិកសម្រាប់អ្នកទិញ ដោយតម្រូវឱ្យពួកគេ យកថង់មកពីផ្ទះវិញ ដើម្បីច្រកឥវ៉ាន់ដែលខ្លួនទិញ។
ចំពោះនៅប្រទេសកម្ពុជាវិញ ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក ត្រង់មាត្រា១៨ ដែលចែងថា រាល់ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវគិតកម្រៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិក។ រាល់កម្រៃបន្ថែមដែលទទួលបានពីការលក់ថង់ប្លាស្ទិក ត្រូវគិតបញ្ចូលទៅក្នុងវិក្កយបត្រលក់ទំនិញ។ បន្ថែមពីនេះ មាត្រា១៩ នៃអនុក្រឹត្យ ក៏បានប្រាប់ឱ្យគ្រប់ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ត្រូវអនុវត្តពេញលេញនៅទូទាំងប្រទេស ចំពោះការគិតកម្រៃបន្ថែមលើការផ្ដល់ថង់ប្លាស្ទិក ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់ នៅកម្ពុជា បានសរសេរបង្ហោះពាក់ព័ន្ធនឹងថង់ប្លាស្ទិកនេះ ដោយថា ផ្សារទំនើបមួយនៅខេត្តបាត់ដំបង មិនផ្ដល់ឱ្យថង់ប្លាស្ទិក ហើយថែមទាំងចំអកថា អន់ជាងអ្នកលក់ទឹកអំពៅទៅទៀត។ ការលើកឡើងនេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើន៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍