Zidane បង្ហើបថា Bale មិនដែលស្នើសុំចាកចេញពី Real Madrid ឡើយ
អេស៉្បាញ៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិវេលស៍ កីឡាករ Gareth Bale មិនដែលនិយាយពីការចាកចេញពី Real Madrid ទេ។ នេះបើតាមសម្តីរបស់គ្រូបង្វឹក Real លោក Zinedine Zidane ។
កីឡាករវ័យ ៣០ឆ្នាំ គ្រោងនឹងចូលរួមជាមួយ Jiangsu Suning នៅរដូវក្តៅ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបរាជ័យនៅពេលដែល Real ចង់ឱ្យក្លិបចិនបង់ថ្លៃផ្ទេរ។ ចាប់តាំងពីពេលនោះមក Bale បានលេងការប្រកួតឱ្យក្លិបបាន ៧លើកនៅឆ្នាំ ២០១៩-២០ ដោយរកបាន ២គ្រាប់។
លោក Zidane បាននិយាយថា៖ «ប្រសិនបើគាត់អាចហ្វឹកហាត់ គាត់ហ្វឹកហាត់ហើយ ប្រសិនបើគាត់អាចលេង គាត់នឹងលេង។ តាមពិត Bale លេងបានជាច្រើនប្រកួត ហើយមិនដែលនិយាយពីការចាកចេញទេ។ ផ្ទុយទៅវិញគាត់ គឺជាកីឡាករម្នាក់ដែលខិតខំប្រឹងប្រែង និងហ្វឹកហាត់បានល្អ និងជាអ្នកសំខាន់សម្រាប់ក្រុមនេះ និងក្លឹប»៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍