អស្ចារ្យ! ជប៉ុន បង្ហាញមជ្ឈមណ្ឌលធ្វើពីឈើ សម្រាប់កីឡាអូឡាំពិក២០២០
តើមានរឿងអ្វី ដែលជប៉ុនធ្វើមិនបាននោះ?
តូក្យូ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ បានបង្ហាញនូវរូបថតមជ្ឈមណ្ឌលកីឡា សម្រាប់ទទួលភ្ញៀវទេសចរ ក៏ដូចជាអត្តពលិក ដែលមកចូលរួមទស្សនា និងប្រកួត ដោយកីឡដ្ឋាន ត្រូវបានប្រើប្រាស់ប្លង់ស្ថាបត្យកម្មបែបជប៉ុន តាមរយៈការប្រើប្រាស់ឈើ ដែលគេរកបាននៅក្នុងប្រទេសជប៉ុន។
មជ្ឈមណ្ឌលនេះ មានឈ្មោះថា Ariake Gymnastics នៅកណ្ដាលទីក្រុងតូក្យូ ដែលបានប្រើប្រាស់ទីធ្លា ២៣០០ម៉ែត្រគូប និងប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ១៨៨លានដុល្លារអាមេរិក។ ការរចនាផ្នែកខាងក្រៅ និងខាងក្នុង ផ្ដោតសំខាន់លើឈើ ដែលយកគំរូតាមផ្ទះប្រពៃណីជប៉ុន។
អ្នករៀបចំ បានលើកឡើងថា មជ្ឈមណ្ឌលកីឡានេះ តំណាងឱ្យវប្បធម៌ជប៉ុន ដែលប្រើប្រាស់ឈើសម្រាប់ការសាងសង់ ហើយអ្នកចូលរួម នឹងបានឃើញនូវភាពស្រស់ស្អាតរបស់វា។ មជ្ឈមណ្ឌលនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ១២០០០នាក់។
អ្នករៀបចំរំពឹងថា ក្រោយព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ មជ្ឈមណ្ឌលនេះ នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលតាំងពិព័រណ៍ផលិតផលវិញផងដែរ។ ដើម្បីសម្រេចផែនការនេះ អ្នកជំនាញ នឹងដកកៅអីដែលធ្វើពីឈើចេញពីក្រុងមជ្ឈមណ្ឌលនេះ៕
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍