Connect with us

ស្ត្រីចិនវ័យ៦៧ឆ្នាំ សម្រាលបានកូនស្រីម្នាក់

សូមសរសើរ ដែលគាត់ហ៊ាន

ប៉េកាំង៖ ស្ត្រីវ័យ ៦៧ឆ្នាំ បានសម្រាលកូនស្រីម្នាក់ នៅប្រទេសចិន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលធ្វើឱ្យគាត់ ក្លាយជាម្ដាយចាស់បំផុតនៅប្រទេសចិន ដែលបានផ្ដល់កំណើតដល់កូនដោយធម្មជាតិ។

ស្ត្រីខាងលើ ឈ្មោះ Tian បានសម្រាលកូននៅមន្ទីរពេទ្យ នៅទីក្រុង Zaozhuang ។ បុរសដែលត្រូវជាឪពុក មានវ័យ៦៨ឆ្នាំ បានបង្ហាញពីក្ដីរំភើប ចំពោះចំណងដៃកូនស្រីម្នាក់នេះ។ កូនស្រីរបស់ពួកគាត់ មានឈ្មោះថា Tianci ដែលមានន័យថា “កាដូពីឋានសួគ៌” ។

នេះជាកូនទីពីររបស់ពួកគាត់ បន្ទាប់ពីរដ្ឋាភិបាលចិន កាលពីឆ្នាំ២០១៦ បានបន្ធូរបន្ថយនូវគោលការណ៍ដែលតម្រូវឱ្យគូស្វាមីភរិយា មានកូនតែម្នាក់ប៉ុណ្ណោះ ដោយបច្ចុប្បន្ន ពួកគេអាចមានកូនទី២បាន។ របាយការណ៍ឱ្យដឹងថា ទារកដែលកើតក្នុងឆ្នាំ២០១៧ មាន ៥១% គឺជាកូនទី២ ក្នុងគ្រួសារ បើធៀបនឹងឆ្នាំ២០១៦ មានប្រហែល ៤០% ៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម