Connect with us

Ibrahimovic អាចនឹងត្រលប់ទៅលេងនៅ LaLiga Santander វិញ

ស្របពេលដែលក្លិប LA Galaxy មានការខកចិត្តក្នុងការប្រកួតជម្រុះ MLS កីឡាករ Zlatan Ibrahimovic ក៍មិនបន្តកុងត្រា ហើយខ្សែប្រយុទ្ធជើងចាស់រូបនេះបានធ្វើឱ្យអ្នកគាំទ្របាល់ទាត់អេស្ប៉ាញមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនិយាយថា គាត់នឹងត្រឡប់ទៅវិញ ។

Ibrahimovic បានចំណាយពេលមួយឆ្នាំនៅលីហ្គកំពូលអេស៉្បាញ LaLiga Santander ជាមួយ Barcelona បើទោះបីជាពេលវេលារបស់គាត់នៅឯ Camp Nou មានទំនាក់ទំនងមិនល្អជាមួយ Pep Guardiola ក៏ដោយ។

ខណៈដែលមនុស្សជាច្រើនប៉ាន់ស្មានពីទិសដៅបន្ទាប់របស់គាត់ជាមួយនឹងកុងត្រាបច្ចុប្បន្នជាមួយក្លិបនៅ MLS ផុតកំណត់នៅខែធ្នូ អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះបានបង្ហោះវីដេអូឃ្លីបមួយទៅកាន់បណ្តាញព័ត៌មានសង្គមដោយបាននិយាយថា“ សួស្តីអេស្បាញខ្ញុំត្រឡប់ទៅវិញហើយ “ ។

បញ្ជាក់ផងដែរថា នៅក្នុងការប្រកួតចំនួន ៥៨ ជាមួយក្រុម Galaxy ខ្សែប្រយុទ្ធរហស្សនាម លោកព្រះរូបនេះរកបាន ៥៣ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម ១៥លើក ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកគាំទ្រ៕

    Loading...

    ពេញនិយម