Connect with us

ដំរី១ក្បាល ធ្វើឱ្យម្ចាស់ឡានភ័យបុកពោះ នៅថៃ (មានវីដេអូ)

បើលោកអ្នកនៅក្នុងរថយន្តនោះ តើភ័យយ៉ាងណាទៅ?

ថៃ៖ ថ្មីៗនេះ វីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មភាពរបស់សត្វដំរីមួយក្បាល បានទម្រេតខ្លួនទៅលើរថយន្តមួយគ្រឿង ដែលមានមនុស្សនៅខាងក្នុងចំនួន២នាក់។

យ៉ាងណាក៏ដោយ ហេតុការណ៍ដែលទំនងកើតឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ មិនបានបង្កឱ្យមានអ្នករងរបួសឡើយ។ ហើយម្ចាស់រថយន្ត បានបើកចេញពីកន្លែងកើតហេតុទាន់ពេលវេលា។ រថយន្ត បានរងការខូចខាតផ្នែកដំបូល និងទ្រង់ទ្រាយត្រូវបានកំពិតផងដែរ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ដំរី១ក្បាលនោះ ឈ្មោះ Phee Deu ដែលមានវ័យចំណាស់ ហើយមានសភាពកាចណាស់៕

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម