សម្បត្តិបេតិកភណ្ឌពិភពលោករបស់ជប៉ុន ដែលមានអាយុជាង ៥០០ឆ្នាំ ត្រូវភ្លើងឆេះ
តូក្យូ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ អគ្គិភ័យបានលេបត្របាក់ សម្បត្តិបេតិកភណ្ឌពិភពលោកមួយកន្លែង នៅកោះភាគខាងត្បូង នៃខេត្តអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន។
ប្រាសាទ Shuri ដែលមានអាយុកាលជាង ៥០០ឆ្នាំ ត្រូវបានភ្លើងឆេះ។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងក្នុងអាណាចក្រ Ryukyu និងត្រូវបានប្រើប្រាស់កាលពីសតវត្សរ៍ ១៤០០ ។ ប្រាសាទបច្ចុប្បន្ន និង ប្លង់ គឺជាសមិទ្ធផលនៃការស្ដារឡើងវិញនូវទ្រង់ទ្រាយប្រាសាទ ដោយយោងតាមលំនាំដើមបុរាណ។
អាជ្ញាធរជប៉ុន បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្ដើមនៅម៉ោងប្រហែល ៣ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ចំពោះមូលហេតុ គេមិនទាន់អាចបញ្ជាក់បានឡើយទេ។ ប្រាសាទកណ្ដាល ដែលជាស្នូលនៃបណ្ដុំអគារបុរាណ ត្រូវបានភ្លើងឆេះស្ទើរទាំងស្រុង។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា មិនមានអ្នករបួស ឬស្លាប់ ក្នុងហេតុការណ៍នេះទេ។ អ្នកពន្លត់អគ្គិភ័យជាច្រើន បានអន្តរាគមន៍បង្ក្រាបអគ្គិភ័យ ដែលបានលេបត្របាក់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
អភិបាលខេត្តលោកស្រី Mikiko Shiroma បានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយលោកស្រី បានមានប្រសាសន៍ថា ប្រាសាទខាងលើ គឺជាដួងព្រលឹងនៃខេត្តអូគីណាវ៉ា។
សូមជម្រាបថា ប្រាសាទនេះ ធ្លាប់រងការខូចខាតម្ដងហើយ កាលពីសម័យសង្គ្រាមលោកលើកទី២ ប៉ុន្តែរដ្ឋាភិបាលជប៉ុន បានធ្វើការស្ដារ និងបើកដំណើរការឡើងវិញ នៅក្នុងឆ្នាំ១៩៩២។ តំបន់នេះ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០០៕

រូបពេលមិនទាន់ឆេះ
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍