Connect with us

គ្រាន់តែជម្លោះរវាង ពេជ្រ សូលិកា និង ថៃ នារីសុជាតា មានអ្នកចូលមើល Live ដល់៨០០k

មានអ្នកចូលមើលលើសលប់ជាង Live លក់ឡេទៀត

ភ្នំពេញ៖ រឿងរ៉ាវក្តៅគគុករវាងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា និង ថៃ នារីសុជាតា ជាកូនស្រីពៅរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើឱ្យកក្រើកបណ្តាញសង្គមដោយសារចំណងមិត្តភាពរយៈពេល១៣ឆ្នាំកន្លងមកនេះត្រូវបានកាត់ផ្តាច់ត្រឹមមួយពព្រិចភ្នែក។

ជាក់ស្តែង កាលពីយប់ថ្ងៃទី៣០ ខែតុលា ម្សិលមិញ ថៃ នារីសុជាតា ឬ Fiyata បានធ្វើការផ្សាយបន្តផ្ទាល់ដែលមានអ្នកចូលមើលរហូតដល់ ៨០០k នោះបានរៀបរាប់រឿងរ៉ាវដែលធ្វើឱ្យចំណងមិត្តភាពប្រេះឆានេះទាំងខឹងសម្បា និង ភាពឈឺចាប់ដោយបានសង្កត់ធ្ងន់ថា មិននឹកស្មានតារាចម្រៀង ពេជ្រ សូលិកា ដោយសារតែប្រុសម្នាក់សុខចិត្តបោះបង់ចោលមិត្តភាពដែលរាប់អានគ្នាតាំងពីតូចដូចនេះសោះ។

រឿងរ៉ាវកើតឡើងដោយសារ ពេជ្រ សូលិកា បានលួចទាក់ទងអតីតគូស្នេហ៍ Fiyata គឺលោក Han Khim ថែមទាំងឌឺដងដាក់នាងថែមទៀត Fiyata បានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយផ្តាច់ទំនាក់ទំនងជាមួយនឹង Han Khim មកលោកតែងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីសុំត្រូវគ្នាជាមួយនាងវិញរហូតមានទាំងលិខិតសុំទោសដែលមានឈ្មោះ និង ហត្ថលេខាជាក់លាក់ដើម្បីសុំឱ្យនាងលើកលែងទោសនូវកំហុសជាច្រើនដែលលោកបានធ្វើឱ្យនាងឈឺចាប់កន្លងមក ប៉ុន្តែដោយសារឆ្អែតចិត្តទើប Fiyata មិនអាចបកទៅត្រូវរូវនឹងលោកវិញឡើយ។

គួរបញ្ជាក់ដែរថា Fiyata មិនប្រកាន់នឹង សូលិកា មានទំនាក់ទំងអ្វីជាមួយនឹងអតីតគូស្នេហ៍នាងឡើយ ព្រោះអ្នកទាំង២បានផ្តាច់ទំនាក់ទំនងគ្នាមួយរយៈពេលហើយ ស្របពេលដែលនាងក៏មានអ្នកថ្មីស្អំបេះដូងឱ្យដែរ ប៉ុណ្ណោះ សូលិកា បែរជាតាមរករឿងឌឺដងដាក់នាងទៅវិញ ជាហេតុធ្វើឱ្យនាងទ្រាំមិនបានក៏ធ្វើការ Live បញ្ជាក់រឿងរ៉ាវពិតបែបនេះ៕

    

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម