Connect with us

បើទោះបីជាស្ថិតក្នុងរដូវវស្សា តែក៏នៅមានភ្ញឿវទេសចរ ប្រមាណ ២សែននាក់ បានទិញប័ណ្ណចូលទស្សានាតំបន់អង្គរ ក្នុងខេត្តសៀមរាប និងទទួលបានចំនូលជាង ៩លានដុល្លារ

សៀមរាប ៖ យោងតាមរបាយការណ៍ពីគ្រឹស្ថានអង្គរ បានអោយដឹងថា ក្នុងខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរ ជាង ២០ម៉ឺននាក់ ទិញបណ្ណចូលទស្សនាតំបន់អង្គរ នាខេត្តសៀមរាប ដែលធ្វើអោយគ្រឹះស្ថាននេះ ទទួលបានចំណូលជាង ៩លានដុល្លារអាមេរិក ។
ជាមួយគ្នាននេះដែរ បើសរុបក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរប្រមាណជាង ១,៧៤ លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើង ៨,៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


សម្រាប់ចំណូល បានពីការលក់ប័ណ្ណវិញ សរុបរយៈពេល ៨ខែមកនេះ គ្រឹះស្ថានអង្គរដែលជាស្ថាប័នរដ្ឋ ប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរ បានចំណូលចំនួន ៧៨,៧៧លានដុល្លារ កើនឡើង ១៣,៧៩ភាគរយ ធៀបហ្នឹងឆ្នាំមុន ។
កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបាន ភ្ញៀវអន្តរជាតិប្រមាណ ៦,២លាននាក់ និង នៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ខណៈដែលឆ្នាំ២០៣០ នឹងអាចទទួលបានទេសចរ អន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិ ប្រមាណ១៣លាននាក់។


គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កន្លងទៅ មានភ្ញៀទេសចរ ចំនួនជិត ២,៥លាននាក់ បានទិញ ប័ណ្ណចូលទស្សនាតំបន់អង្គរ ដោយទទួលបានចំណូលជិត ១០៨លានដុល្លារ ក្នុងនោះថវិកាជាង ៤លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com