យកកំប៉ុងហ្គាសឡើងរថភ្លើងដើម្បីស្ងោរពងមាន់ ចុងក្រោយផ្ទុះស្លាប់មនុស្ស៧០នាក់
ចង់ស្ងោរពងមាន់ញ៉ាំខ្លួនឯង ដុតរថភ្លើងអស់មួយ
ប៉ាគីស្ថាន៖ រថភ្លើងដឹកអ្នកដំណើរពីចំនុច Karachi ឆ្ពោះទៅទីក្រុង Rawalpindi, Punjab បានជួបគ្រោះអគ្គិសភ័យដោយសារអ្នកដំណើរម្នាក់បានយកកំប៉ុងហ្គាសឡើងលើរថភ្លើងដើម្បីស្ងោរពងមាន់ ប៉ុន្តែចៃដន្យអាក្រក់ដែលធុងហ្គាសបានផ្ទុះ និង ឆាបឆេះឡើងដោយសារខ្លាញ់ចម្អិតម្ហូបនៅក្បែរនោះ ស្របពេលដែលរថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនលឿនទើបបណ្តាលឱ្យខ្យល់បក់ និង ធ្វើឱ្យភ្លើងឆាបឆេះសន្ធោសន្ធៅកាន់តែខ្លាំង។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្ស៧០នាក់បាត់បង់ជីវិតដោយសារព្យាយាមលោតចេញពីរថភ្លើងដែលកំពុងបោលក្នុងល្បឿនលឿន និង មនុស្សជាច្រើនត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍