លោក Jose Mourinho ចង់ក្លាយជាអ្នកដឹកនាំដំបូងគេដែលឈ្នះពានរង្វាន់ធំៗនៅក្លិបអង់គ្លេស ៣ផ្សេងគ្នា
លោក Jose Mourinho ចង់ក្លាយជាអ្នកដឹកនាំដំបូងគេដែលឈ្នះពានរង្វាន់ធំៗនៅក្លិបអង់គ្លេស ៣ផ្សេងគ្នា
អង់គ្លេស៖ លោក Jose Mourinho ចង់ក្លាយជាអ្នកចាត់ការទូទៅដំបូងគេដែលឈ្នះពានរង្វាន់ធំៗនៅក្លិបអង់គ្លេសចំនួន ៣ដែលអាចនឹងមកកាន់ Arsenal ឬ Spurs ។
យោងទៅតាមសារព័ត៌មាន The Sun បានឱ្យដឹងថា បុរសវ័យ ៥៦ឆ្នាំរូបនេះមានចំណាប់អារម្មណ៍ចង់ត្រលប់ទៅគ្រប់គ្រងក្លិបនៅ Premier League មួយផ្សេងទៀត ដោយក្រុម Arsenal ទំនងជាបេក្ខជនឈានមុខ ខណៈដែលក្រុមរបស់លោក Emery មិនសូវទទួលបានផលល្អគាប់ចិត្តនៅរដូវកាលនេះ។
ដោយឡែកសារព័ត៌មាន Sportsmail បានបង្ហើបឱ្យដឹងកាលពីដើមខែនេះថា លោក Mourinho ក៍កំពុងតាមដានស្ថានភាពរបស់ក្រុមមាន់ខ្នាយមាស ខណៈដែលគាត់កំពុងស្វែងរកផ្លូវត្រឡប់ចូលទៅក្នុងការដឹកនាំក្រុមកំពូលវិញ។
បញ្ជាក់ផងដែរថា លោក Mourinho បានឈ្នះពានរង្វាន់ Europa League និង League Cup ជាមួយក្រុម Manchester United ក៏ដូចជាពានរង្វាន់ធំៗចំនួន ៧ នៅឯក្លិប Chelsea ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍