Connect with us

Liverpool នឹងមិនលេងវគ្គ ៨ ក្រុមចុងក្រោយនៃពាន Carabao ទេ លើកលែងតែមានការផ្លាស់ប្តូរកាល វិភាគ

អង់គ្លេស៖ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានឱ្យដឹងថា ក្រុមរបស់លោក នឹងមិនអាចលេងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពាន Carabao បានទេ ប្រសិនបើការប្រកួតមិនអាចត្រូវបានរៀបចំឡើង ដើម្បីកុំឱ្យជាន់គ្នាជាមួយព្រឹត្តិការណ៍ Fifa Club World Cup។

ក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះបានផ្តួលក្រុម Arsenal ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើចំនួន ១០គ្រាប់ កាលពីថ្ងៃពុធ ហើយការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នឹងត្រូវចាប់ផ្តើមសប្តាហ៍ចាប់ពីថ្ងៃទី១៦ ខែធ្នូ ខណៈក្រុមហង្សក្រហមនឹងត្រូវធ្វើដំណើរចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រទៅប្រទេសកាតា ដើម្បីលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Club World Cup នៅថ្ងៃទី ១៨ ខែធ្នូ ដែលការប្រកួតធ្វើឡើងរៀងរាល់ខែធ្នូ និងមានក្រុមចំនួន៧ មកពីសហព័ន្ធចំនួន៦។

Klopp បាននិយាយថា៖ «ប្រសិនបើពួកគេមិនរកកន្លែងសម្រាប់យើងទេនោះ យើងនឹងមិនបានលេងពាន Carabao ទេ ។ អ្នកត្រូវតែគិតពីរឿងទាំងនេះ។ ប្រសិនបើអ្នកមានបញ្ជីប្រកួតដែលក្រុមមួយមិនអាចចូលរួមក្នុងការប្រកួតទាំងអស់នោះ អ្នកត្រូវតែគិតពីវា»។

Liverpool មានកាលវិភាគការប្រកួតចំនួន ៧ រួចមកហើយនៅក្នុងខែធ្នូ បូករួមនឹងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ខារ៉ាបាវ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Club World Cup នៅថ្ងៃទី ២១ ធ្នូ៕

    Loading...

    ពេញនិយម