Connect with us

Marco Verratti បន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លិបអ្នកមានបារាំង PSG

បារាំង៖ Paris Saint-Germain បានប្រកាសនៅលើបណ្តាញសង្គមថា ពួកគេបានព្រមព្រៀងជាមួយ Marco Verratti ដើម្បីបន្តកុងត្រាឱ្យខ្សែបម្រើរូបនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។

ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះនៅសល់តែ ១៤ខែទៀតទេលើកិច្ចព្រមព្រៀងមុន ដូច្នេះ PSG បានចងជើងកីឡាកររូបនេះឱ្យចុះកិច្ចសន្យាថ្មី។ Verratti បានចូលរួមជាមួយក្រុមយក្សបារាំងពីក្លិប Pescara នៅងអ៊ីតាលីក្នុងតម្លៃ ១២លានអឺរ៉ូកាលពីឆ្នាំ ២០១២ ហើយចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួន ២៩០ប្រកួត ដោយរកបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤៨លើក។

បញ្ចាក់ផងដែរថា កីឡាករវ័យ ២៦ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៦ដង, Coupes de France ៤ដង, Coupes de la Ligue ៥ដង និង Trophees des Champions ចំនួន ៧ដង៕

    Loading...

    ពេញនិយម