គ្រូ Juventus ថា ក្រុមខ្វះខ្សែប្រយុទ្ធសំណព្វចិត្តគាត់មិនបាន ទោះមាន Ronaldo ក៍ដោយ
អ៊ីតាលី៖ Maurizio Sarri បាននិយាយថា Juventus ពិតជាខ្វះ Gonzalo Higuain មិនបាន ជាជាង Miralem Pjanic ក្នុងការប្រកួតដែល Ronaldo ជួយឱ្យក្រុមជ័យជម្នះ ២-១ លើក្រុម Genoa ។
ការប្រកួតសប្ដាហ៍មុនក្រុមសេះបង្កង់បានត្រឹមលទ្ធផល ១ទល់នឹង១ ជាមួយក្លិប Lecce ហើយការប្រកួតពាក់កណ្ដាលសប្ដាហ៍នេះសឹងតែកើតឡើងម្តងទៀត នៅពេលប្រកួតជាមួយ Genoa តែសំណាងក្រុមពួកគេទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ដែលកីឡាករ Cristiano Ronaldo បានជួយសង្គ្រោះពួកគេ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុមសេះបង្កង់បាននិយាយថា៖ « ក្រុមយើងពិតជានឹក Higuain ព្រោះគាត់គឺជាខ្សែប្រយុទ្ធតែម្នាក់គត់ដែលមានលក្ខណៈពិសេសនៃខ្សែប្រយុទ្ធកណ្តាល។ ទោះបីជាមានការគ្រប់គ្រងបាល់បានច្រើនក៍ដោយ យើងតែងតែគ្មានលក្ខណៈពេញលេញ ព្រោះមិនមានវត្តមានខ្សែប្រយុទ្ធកណ្ដាលនៅក្នុងប្រអប់ដូចជា Higuain
» ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍