Connect with us

ធនាគារ ព្រីនស៍ ក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគង

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ធនាគារ ព្រីនស៍ បានក្លាយជាដៃគូផ្លូវការនៃប្រព័ន្ធទូទាត់បាគង ដែលជាកម្មវិធីទូទាត់ឌីជីថលនៅលើទូរស័ព្ទដៃ ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

ធនាគារ ព្រីនស៍ ពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគងជាផ្លូវការ។ នេះ គឺជាការសន្យា ក៏ដូចជាការតាំងចិត្តដ៏ពិសេសមួយ ដើម្បីធ្វើឱ្យមានភាពងាយស្រួលថែមមួយកម្រិតទៀត សម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់សេវាធនាគារ ឬ សេវាហិរញ្ញវត្ថុ។

ជាមួយនឹងប្រព័ន្ធទូទាត់បាគង អតិថិជនរបស់ធនាគារ ព្រីនស៍ ទាំងអស់ អាចនឹងមានភាពងាយស្រួល ក្នុងការផ្ទេរប្រាក់អន្តរធនាគារ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ អតិថិជន ដែលមិនមែនជាអតិថិជនរបស់ ធនាគារ ព្រីនស៍ ក៏អាចអញ្ជើញមកសាខាណាមួយរបស់ធនាគារ ព្រីនស៍ ដើម្បីធ្វើប្រតិបត្តិការដក និងដាក់ប្រាក់បានផងដែរ។

ការក្លាយជាសមាជិកផ្លូវការ ក្នុងប្រព័ន្ធទូទាត់បាគង របស់ធនាគារ ព្រីនស៍ គឺជាការសហការមួយ ដើម្បីស្វែងរកមធ្យោបាយ ដែលអាចជួយសម្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគាររបស់ពួកគាត់ កាន់តែងាយស្រួល ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជន ដែលពាក់ព័ន្ធទាំងអស់ អាចធ្វើប្រតិបត្តិការរួមគ្នាបាននៅលើកម្មវិធីតែមួយ។ វាពិតជាមានភាពងាយស្រួល និងឆាប់រហ័សក្នុងការចុះឈ្មោះប្រើប្រាស់ ។ លោកអ្នកអាចទាញយកកម្មវិធីពី App Store ឬក៏ Play Store ដោយជ្រើសរើសធនាគារ ព្រីនស៍ ជាធនាគារគោលក្នុងការប្រើប្រាស់នេះ។

ប្រព័ន្ធទូទាត់បាគងនេះផងដែរ ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការបង្កើតឈ្មោះប្រើប្រាស់ ក៏ដូចជាការរក្សាទិន្នន័យលេខសម្ងាត់របស់លោកអ្នកកាន់តែមានសុវត្ថិភាពខ្ពស់ ។
សមាហរណកម្ម

បាគងគឺជាកម្មវិធីទូរស័ព្ទ ‘All-in-One’ ដែលរួមបញ្ចូលលក្ខណៈពិសេសដូចខាងក្រោម៖
· កាបូបអេឡិចត្រូនិច
· ការទូទាត់តាមទូរស័ព្ទ
· សេវាធនាគារតាមអ៊ីនធឺណិត
· កម្មវិធីហិរញ្ញវត្ថុផ្សេងទៀត

ប្រព័ន្ធទូទាត់បាគង ជួយសម្រួលដល់ប្រតិបត្តិការនានាក្នុងការផ្ញើប្រាក់ ទូទាត់ប្រាក់ ដាក់ប្រាក់ ចូលក្នុងគណនី និងការទទួលប្រាក់ផ្ទេរ។ ប្រតិបត្តិការទាំងនេះ អាចធ្វើឡើងតាមរយៈ៖ ការផ្ទេរប្រាក់ពីកាបូបអេឡិចត្រូនិច ទៅកាន់កាបូបអេឡិចត្រូនិច ឬពីកាបូបអេឡិចត្រូនិច ទៅកាន់គណនីសន្សំ (គណនីចរន្ត និងគណនីសន្សំ) របស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិក ។ ការកើនឡើង នៃចំនួនស្ថាប័នហិរញ្ញវត្ថុជាសមាជិក បង្ហាញឱ្យឃើញពីការពេញចិត្ត និងការទទួលស្គាល់ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។

ការផ្ទេរប្រាក់ងាយស្រួល

យោងតាមប្រសាសន៍របស់លោក ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធទូទាត់បាគង នៅមិនទាន់អាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសបាននោះទេ តែជាក់ស្តែងប្រព័ន្ធនេះ អាចជួយសម្រួលដល់ការផ្ទេរប្រាក់អន្តរធនាគារក្នុងស្រុក និងកម្រិតថ្នាក់តំបន់ ដោយជួយកាត់បន្ថយកម្រៃខ្ពស់នៃការផ្ទេរប្រាក់។

សហការបន្ត

ធនាគារ ព្រីនស៍ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងដើម្បីក្លាយជាចំណែកមួយនៃដំណោះស្រាយ ក៏ដូចជាជួយជំរុញឱ្យប្រជាជនកម្ពុជាទាំងមូល មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។

ដើម្បីទាញយកអត្ថប្រយោជន៍ និងគុណប្រយោជន៍ទាំងអស់របស់ប្រព័ន្ធបាគងសូមទាញយក ពី App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong)៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com