Connect with us

ខ្មែរកម្ពុជាក្រោមចំនួន៥០ក្រុមនឹងចូលរួមប្រកួតក្នុងថ្ងៃបុណ្យអុំទូកដែលប្រាក់រង្វាន់មានរហូតដល់១ពាន់លានដុង

មិនត្រឹមតែប្រាក់រង្វាន់ប៉ុណ្ណឹងទេ ថែមទាំងមានប្រាក់លើកទឹកចិត្តជាច្រើនទៀតផងដែរ

វៀតណាម៖ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការរៀបចំកម្មវិធីបុណ្យអុំទូកឆ្នាំនេះបានឱ្យដឹងថា ពិធីបុណ្យអុំទូកនឹងមានអ្នកចូលរួមប្រកួតចំនួន៥០ក្រុមដែលមានបេក្ខជនប្រមាណ៣០០០នាក់។

ការប្រកួតតម្រូវឱ្យបេក្ខជនធ្វើការប្រណាំងទូកក្នុងរយៈចម្ងាយ១.២គីឡូម៉ែត្រ និង បេក្ខនារីចម្ងាយ១គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែវិច្ឆិកា នៅទន្លេ Maspero បន្ថែមពីនេះផងដែរក៏មានការសម្តែងសិល្បៈ ការបង្ហាញសម្លៀកបំពាក់ខ្មែរ និង កសិកម្ម ពាណិជ្ជកម្មទេសចរណ៍ប្រព្រឹត្តឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៥-១១ ខែវិច្ឆិកា។ ជាការលើកទឹកចិត្តសម្រាប់ក្រុមដែលប្រណាំងទូកបានលឿនជាងគេ អាជ្ញាធរខេត្ត Soc Trang នឹងផ្តល់ប្រាក់រង្វាន់ចំនួនជាង១ពាន់លានដុង ជាពិសេសសម្រាប់ក្រុមជើងឯកបុរសនឹងទទួលបានប្រាក់រង្វាន់
– រង្វាន់លេខ១: ២០០លានដុង
– រង្វាន់លេខ២: ១៥០លានដុង
– រង្វាន់ទី៣ ១០០លានដុង
– រង្វាន់លេខ៤ ៨០លានដុង
សម្រាប់ជើងឯកនារីនឹងទទួលបានប្រាក់រង្វាន់ចំនួន
– រង្វាន់លេខ១: ១៥០លានដុង
– រង្វាន់លេខ២: ១០០លានដុង
– រង្វាន់លេខ៣: ៨០លានដុង
– រង្វាន់លេខ: ៥០លានដុង
បន្ថែមពីនេះផងដែរ អ្នករៀបចំកម្មវិធីនឹងផ្តល់ប្រាក់រង្វាន់២-៨លានដុងនឹងប្រគល់ជូនក្រុមលេខ១ និង លេខ២សម្រាប់ក្រុមជម្រុះរបស់គូប្រកួតនីមួយៗរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម