Connect with us

ពិតជាឆ្នើមមែន! CEO ផលិតផលថែរក្សាសម្រស់ B.TS Skincare ទទួលបានពានបីផ្ទួនៗក្នុងថ្ងៃតែមួយ

B.TS Skincare ផ្តល់នូវភាពស្រស់ស្អាត និងទំនុកចិត្តដល់អតិថជនទាំងអស់គ្នា

បាងកក៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន ត្រាសា អ៊ីមផត អ៊ិចផត ខូអិលធីឌី ដែលមានសហគ្រិនស្រ្តីឆ្នើម អ្នកនាង សន សុគន្ធា ដែលជាម្ចាស់យីហោគ្រឿងសម្អាង B.TS Skincare និងជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខផលិតផលគ្រឿងសម្អាងម៉ាក B.TS Skincare បានទទួលពានរង្វាន់បីផ្ទួនៗជាប់គ្នាសម្រាប់ផលិតផលថែរក្សាសម្រស់ B.TS Skincare របស់ខ្លួន។

ជាក់ស្តែងកាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅនេះ B.TS Skincare បានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងកម្មវិធី CEO Awards។ អ្នកនាង សន សុគន្ធា ដែលជាម្ចាស់យីហោគ្រឿងសម្អាង B.TS Skincare បានឱ្យដឹងថានេះមិនមែនជាលើកទីមួយទេដែល ផលិតផលថែរក្សាសម្រស់ B.TS Skincare ទទួលបានពានរង្វាន់ទៅលើគុណភាព និងកំរិតស្តង់ដារបស់ខ្លួននោះទេ ពោលគឺ B.TS Skincare ធ្លាប់ទទួលបានពានរង្វាន់ពីរដងរួចមកហើយ។

ចំនែកកាលពីថ្ងៃទី២៧ B.TS Skincare ទទួលបានពានរង្វាន់រហូតដល់ទៅបីផ្ទួនៗជាប់គ្នាតែម្តងនៅក្នុងប្រទេសថៃ ដោយពានទីមួយគឺជាពាន Best quality ដែលជាពានរង្វាន់គុណភាពកំពូលប្រចាំឆ្នាំ 2019 និងទីពីរគឺជាពានរង្វាន់ Standard Organization 2019 ដែលជាផលិតផលដែលទទួលបានស្តង់ដារប្រចាំឆ្នាំ 2019 និងចុងបញ្ចប់គឺពាន Achievement Award ដែលជារង្វាន់ផ្តល់ជូនសម្រាប់ការជោគជ័យប្រចាំឆ្នាំ 2019 របស់ B.TS Skincare។

ជាចុងក្រោយក្រុមហ៊ុនសូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងនិយមប្រើប្រាស់ផលិតផល B.TS Skincare តាំងពីដើមរហូតមក បើសិនជាគ្មានអតិថិជនគាំទ្រទេ B.TS Skincare ក៏គ្មានថ្ងៃនេះដែរ។ ប្រសិនបើអតិថជនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ ឬ ចង់ធ្វើជាដៃគូសហការ អតិថជនអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ+(885)536396363 \ 085354565\ 0966423232\ 093335734 និងតាមរយះទំព័រ Facebook: B.TS Skincare

  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម