Connect with us

នៅពេលដែលចិន និង អាមេរិក មានជម្លោះពាណិជកម្ម ផលវិបាក បានកំពុងធ្លាក់ទៅលើក្រុមហ៊ុនចិនមួយចំនួន ដែលពឹងផ្អែក ភាគច្រើនទៅលើទីផ្សារសហរដ្ឋអាមេរិក ដោយបង្វែរមករកអតិថិជនក្នុងស្រុកវិញ

ប្រទេសចិន ៖ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចិនមួយ ផ្នែកផលិតសម្លៀកបំពាក់ ដែលកំពុងកែសម្រួលផែនការអាជីវកម្មនៅបរទេសរបស់ខ្លួន ដើម្បីរក្សាភាពមានប្រៀបរបស់ខ្លួនក្នុងទីផ្សារ ខណៈដែលចិន និងសហរដ្ឋអាមេរិក កំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។

ក្រុមហ៊ុន ហរតរ ហ្គ្រុប (Hodo Group) ដែលស្ថិតនៅក្រុង អ៊ូស៊ី (Wuxi) ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ធ្លាប់តែលក់អាវ បានរាប់រយលានអាវទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន និយាយថា ក្រុមហ៊ុននេះ នៅមិនទាន់រងឥទ្ធិពលដោយផ្ទាល់ពីជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកនោះទេ។ តែក្រុមហ៊ុន បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីទប់ទល់នឹងបញ្ហាដែលអាចកើតមានឡើង។

លោក ចូវ កាង អ្នកគ្រប់គ្រងផ្នែកអាជីវកម្មនៅបរទេស ក្រុមហ៊ុន ហរតរ ហ្គ្រុប បានលើកឡើងថា “យើងមានបុគ្គលិកជាង ១ពាន់នាក់ នៅផ្នែកដំឡើង ។ ពួកគាត់ ផលិតសម្លៀកបំពាក់ បានប្រហែល២ពាន់ឈុតក្នុងមួយថ្ងៃ ដោយអស់ពីលទ្ធភាពតែម្តង។” ដោយថ្លៃពលកម្មកើនឡើង លោកចូវ បាននិយាយថា ក្រុមហ៊ុន ត្រូវតែត្រៀមខ្លួន សម្រាប់ករណីដែលកើតឡើង និង យ៉ាប់យឺនបំផុត។

លោក ចូវ កាង បញ្ជាក់បន្ថែមថា ប្រហែល៣៥ភាគរយនៃការនាំចេញរបស់ក្រុមហ៊ុនលោក គឺត្រូវនាំចេញទៅអាមេរិក ។ ក្រុមហ៊ុន បានវាយតម្លៃលើផែនការពង្រីកទីផ្សារ និង ទំនាក់ទំនងដ៏យូរអង្វែងជាមួយអតិថិជនរួចហើយ។ ក្រុមហ៊ុន នឹងបន្តដើរតាមផែនការដដែល បើទោះជាមានជម្លោះពាណិជ្ជកម្មក្តី។

សម្រាប់ពេលនេះ ក្រុមហ៊ុន បាននឹងកំពុងចាប់យកសក្តានុពលដែលមាន នៅក្នុងទីផ្សារក្នុងស្រុកផងដែរ ដោយប្រជាជននៅប្រទេសចិន កំពុងនិយមទិញ និងប្រើផលិតផលកាន់តែច្រើន មិនធ្លាប់មាននាពេលកន្លងមក ។ សព្វថ្ងៃ អតិថិជនចិន មានកម្លាំងទិញទំនិញកាន់តែខ្លាំងដោយសារតែចិន មានពលរដ្ឋដែលមានជីវភាពមធ្យមកាន់តែ ច្រើន ហើយពលរដ្ឋទាំងនេះ បានក្លាយជាអតិថិជនគោលដៅថ្មី សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្លាប់តែផលិតទំនិញសម្រាប់នាំចេញទៅបរទេសសុទ្ធ នាពេលកន្លងមក ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម