Connect with us

សមត្ថកិច្ចថៃ បង្ក្រាបករណីឃាតកម្ម កាត់សពជាកង់ៗ ដាក់ក្នុងទូទឹកកក

ទូទឹកកកទៀតហើយ!

ថៃ៖ ជនសង្ស័យ ក្នុងករណីឃាតកម្មលើស្ត្រីម្នាក់ ដែលសពរបស់គាត់ត្រូវបានកាត់ជាកង់ៗ រួចដាក់ក្នុងទូទឹកកក នៅក្នុងអគារស្នាក់នៅ ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានចាប់ខ្លួននៅខេត្តនគរសុវណ្ណ (Nakhon Sawan)។

សមត្ថកិច្ចថៃ បានចាប់ជនសង្ស័យឈ្មោះ Withun Sitabut កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅពេលជនសង្ស័យ កំពុងធ្វើដំណើរតាមដងផ្លូវដោយម៉ូតូ ដែលគ្មានស្លាកលេខ។ ការឃាត់ខ្លួននេះ គឺបន្ទាប់ពីជនសង្ស័យដែលមានអាយុ ៣៩ឆ្នាំ ត្រូវបានដីកាចាប់ខ្លួន ចេញកាលពីថ្ងៃអង្គារ ទាក់ទងនឹងករណីប្លន់ រួចសម្លាប់ជនរងគ្រោះ អាយុ ៥៨ឆ្នាំ ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើន ដោយកាត់សពជាកង់ៗ ដាក់ទុកក្នុងទូទឹកកក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្នុងអគារដែលគាត់ស្នាក់នៅ ក្នុងស្រុក Chom Thong ខេត្តឈៀងម៉ៃ។

ជនសង្ស័យ ត្រូវបានកាមេរ៉ាសុវត្ថិភាពថតបានសកម្មភាពគេ ប្រើប្រាស់កាត ATM របស់ជនរងគ្រោះ ដើម្បីដកប្រាក់ពីទូ ATM នៅទីតាំងផ្សេងៗ ដូចជា នៅខេត្ត Rayong ខេត្តLamphun និង ខេត្ត Lampang មុនសមត្ថកិច្ចថៃ បានឃាត់ខ្លួនរូបគេ។ រថយន្តរបស់ជនរងគ្រោះ ម៉ាក BMW ១គ្រឿង ត្រូវបានប្រទះឃើញលាក់ទុកនៅក្នុងព្រៃមួយកន្លែង នៅស្រុក Saraphi ខេត្តឈៀងម៉ៃ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ស្គាល់គ្នា នៅពេល ជនសង្ស័យ នាំជនរងគ្រោះ និងដូនជីមួយក្រុម ទៅកាន់វត្តអារាមមួយ។ ក្រោយមក អ្នកទាំងពីរក៏រាប់អានគ្នា ហើយធ្លាប់ទៅទិញឥវ៉ាន់ជាមួយគ្នាថែមទៀងផង។ សមត្ថកិច្ច បានរកឃើញ លុយសុទ្ធ ១,២លានបាត និងខ្សែកមាស១ខ្សែ នៅលើខ្លួនជនសង្ស័យ ព្រមទាំងរឹបអូសម៉ូតូ១គ្រឿង៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម