Connect with us

ជំនួបបើកឆាកដំបូង កម្ពុជា ត្រូវប៉ះជាមួយម៉ាឡេស៊ី ក្នុងព្រឹតិ្តការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 CHAMPIONSHIP 2020 QUALIFIERS

បើសិនជាទិញសំបុត្រមិនទាន់លោកអ្នកអាចគាំទ្រដោយការទស្សនាតាមយៈ Facebook Page MYTV និង Website CBS Sport បានដោយសប្បាយរីករាយ

ភ្នំពេញ៖ អ្វីដែលប្រិយមិត្តរាប់លាននាក់កំពុងទន្ទឹងរង់ចាំនោះ បានមកនៅថ្ងៃស្អែកនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជា គោព្រៃជំទង់ អាយុក្រោម១៩ឆ្នាំ នឹងបើកទ្វារស្វាគមន៍ភ្ញៀវ ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៩ឆ្នាំ នៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ជំនួបដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 CHAMPIONSHIP 2020 QUALIFIERS ដែលមានការចូលរួមរហូតដល់ទៅ៤៦ប្រទេស។

ថ្ងៃស្អែកនេះជាថ្ងៃដែល គោព្រៃជំទង់កម្ពុជា អាយុក្រោម១៩ឆ្នាំ បើកឆាកដំបូងដែលទទួលភ្ញៀវដ៏ខ្លាំងមួយក្នុងពូល G តែទោះជាយ៉ាងណា ក្រុមគោព្រៃជំទង់កម្ពុជា អាយុក្រោម១៩ឆ្នាំ ក៏មិនបណ្តោយឱ្យគូប្រកួតរបស់ខ្លួនសម្រេចបំណងក្នុងការវាយបកមកលើក្រុមជម្រើសជាតិកម្ពុជាបាននោះដែរ។ កាន់តែគៀកថ្ងៃប្រកួតហើយ សម្រាប់ហ្វេនរបស់កម្ពុជាក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ ក៏អារម្មណ៍របស់ប្រិយមិត្តនៅតែបន្តគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជាជានិច្ច ប៉ុន្តែយើងក៏សង្ឃឹមថាយើងអាចធ្វើបាន។

សម្រាប់ការប្រកួតនៅថ្ងៃស្អែកមានចំនួន២គូដែលត្រូវជួបគ្នា៖
-កោះម៉ារីអាណាខាងជើង U19 Vs ក្រុមជម្រើសជាតិព្រុយណេ U19 វេលម៉ោង: ១៥:០០នាទី
-ក្រុមជម្រើសជាតិកម្ពុជា U19 Vs ក្រុមជម្រើសជាតិម៉ាឡេស៊ី U19 វេលាម៉ោង: ១៨:៣០នាទីល្ងាច នៅកីឡដ្ឋានជាតិអូឡាំពិក។
ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់នៅការប្រកួតពានរង្វាន់ AFC U19 CHAMPIONSHIP 2020 QUALIFIERS ជាព្រឹត្តិការណ៍មួយដ៏ធំប្រចាំទ្វីបអាស៊ី៕

 

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម