Connect with us

រិះគន់រូបគំនូរក្មេងស្រី១៣ឆ្នាំមិនសមដាក់ដេញថ្លៃតម្លៃ ១២៥១៨៨ ដុល្លារ តែពេលដឹងការពិតទើបភ្លឺភ្នែក

បើមិនដឹងមូលហេតុ អ្នកណាឃើញក៏ឆ្ងល់ដែរ

ប្រទេសចិន៖ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំងនៅពេលបានឃើញគំនូរមួយសន្លឹករបស់កូនស្រីតារាសម្តែង Faye Wong ក្រោមប្រធានបទ”ផេនដា និង ឬស្សី” បានដាក់ដេញថ្លៃក្នុងតម្លៃដល់ទៅ ១២៥១៨៨ ដុល្លារ។ មនុស្សជាច្រើនបានសម្តែងការហួសចិត្តជាខ្លាំងថែមទាំងនិយាយថា “រូបគំនូរមើលមិនយល់ វាមិនមានតម្លៃអីត្រូវដាក់ដេញថ្លៃខ្ពស់កប់ពពកបែបនេះឡើយ”។

ចំណែកឯមតិរិះគន់១ទៀតក៏បាននិយាយថា “ខ្ញុំពិតជាមិនយល់ពីសិល្បៈគំនូរ១នេះឡើយ ដោយសារតែនាងកើតក្នុងគ្រួសារល្បីទើបរាល់គំនូររបស់នាងចាត់ទុកដូចជាកំនប់”។ ស្របពេលនោះដែរ អ្នកគាំទ្ររបស់ Li Yan ម្ចាស់គំនូរដែលមានអាយុ១៣ឆ្នាំក៏បានតបតទៅវិញថា”គំនូរមួយផ្ទាំងនោះគឺដាក់សម្រាប់ដេញថ្លៃសប្បុរស ហើយវាដំណើរការជាមូលនិធិ Faye and Ya Peng’s Smile Angel សម្រាប់ជួយដល់កុមារដែលមានមាត់ឆែប ទាំងអស់គ្នាមិនបានដឹងឡើយថា Li Yan កើតមកគឺមានមាត់ឆែបប៉ុន្តែត្រូវបានគ្រួសារបញ្ជូនទៅធ្វើការវះកាត់នៅសហរដ្ឋអាមេរិកទើបនាងអាចមានមុខមាត់បានដូចពេលបច្ចុប្បន្ន”៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម