លេងមែនទែនហើយ លោក Eno លាពាក្យកំលោះ សុខចិត្តរៀបការ
អ្នកណាក៏មិនអាចឆ្លងផុតដំណាក់កាលនេះបានដែរ ត្រូវតែមានគូ
ភ្នំពេញ៖ តារាចម្រៀងកំពុងពេញនិយមសម្រាប់មិត្តយុវវ័យ ហើយក៏ជាអ្នកនិពន្ធបទ Original Song លោក Eno បានលាពាក្យកំលោះ ព្រោះតែនារីម្នាក់ ធ្វើឱ្យតារាចម្រៀងរូបនេះ ចូលចិត្តដើរលេងគ្រប់ទិសទី ចូលចិត្តសប្បាយ តែពេលនេះផ្ទុយស្រឡះខុសពីការគិតរបស់ទស្សនិកជនទៅវិញ នារីម្នាក់នេះអាចធ្វើឱ្យតារាចម្រៀងរូបនេះ “លាពាក្យកំលោះ” នេះហៅថាការចាកចេញពីភាពនៅលីវ។
តែទោះជាយ៉ាងនោះវិញ នេះគ្រាន់តែជាបទចម្រៀងរបស់លោក Eno នោះទេ ព្រោះកាលពីថ្មីៗនេះ លោក Eno ទើបតែចេញនៅ MV បទថ្មីដែលមានចំណងជើងថា “លាពាក្យកំលោះ” ដែលចាប់ដៃគ្នាសម្តែងជាមួយតារាស្រីដែលកំពុងមានប្រជាប្រិយភាព កញ្ញា ម៉ាក់ សែន សូនីតា ដែលជាតារាមួយដួងកំពុងតែធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ជាមួយកញ្ញា ពិសេសការសម្តែងរបស់កញ្ញានៅក្នុងរឿងភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ CTN រឿង “ផ្កាយមារ”។ សព្វថ្ងៃនេះលោក Eno កំពុងតែមានភាពមមាញឹកជាមួយការនិពន្ធបទ Original Song ផងហើយលោកក៏ជាអ្នកគ្រប់គ្រង Team Original Song ដែលប្រមូលផ្តុំទៅដោយតារាចម្រៀងវ័យក្មេងល្បីៗសម្លេងពិរោះរណ្តំ ព្រមទាំងតារាចម្រៀងជើងចាស់ចូលរួមផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍