Connect with us

កាន់តែជោគជ័យសម្រាប់លោក សេង ធី ពីអ្នកសារព័ត៌មាន ក្លាយជាផលិតករខ្សែភាពយន្តខ្លី

មិនធម្មតាមែន ពីមុននិស្សិត តែពេលនេះ សេង ធី ក្លាយជាអ្នកផលិតរឿងខ្លី

ភ្នំពេញ៖ លោក សេង ធី បានឃ្លាតឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើន ហើយលោកបានមកសិក្សានៅទីក្រុងភ្នំពេញតែម្នាក់ឯង ដែលសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលគេហៅ “ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍” លោក សេង ធី តែងតែមានក្តីស្រមៃសម្រាប់ខ្លួនលោកជានិច្ចថាលោកអាចនឹងក្លាយជាអ្នក ផលិតភាពយន្តខ្មែរមួយរូបដែលមានឈ្មោះបោះសម្លេងនឹងគេ។

ក្នុងកំឡុងពេលសិក្សាទាំងវេណព្រឹក វេណល្ងាច លោក សេង ធី ក៏បម្រើការងារផ្នែកសារព័ត៌មានក្រៅម៉ោងឱ្យស្ថាប័នព័ត៌មានក្នុងស្រុក ហើយលោកក៏ជាជំនួយការរបស់អ្នកផលិតភាពយន្តឯកសារ ដែលជាផលិតករជនជាតិអូស្រ្តាលី អតីតនិស្សិតរូបនេះតែងតែឆ្លៀត ផលិតភាពយន្តខ្លីបាន១ឆ្នាំ ផលិតបាន១រឿង សម្រាប់ប្រកួតតាមមហោស្រពជាតិ និងអន្តរជាតិ ជាហូរហែរដើម្បីជាការបង្កើនចំណេះដឹង និងបង្កើតស្នាដៃរបស់លោកឱ្យកាន់តែមានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា។

រយៈពេល៤ឆ្នាំ នៃការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងសារព័ត៌មានមក យុវជន សេង ធី បានក្លាយជាជំនួយការផលិតករ ទូរទស្សន៍ MYTV រួចមកក៏បន្តការងារសារព័ត៌មានបែបកម្សាន្ត និងអប់រំ ដែល អំឡុងពេលបំពេញការងារ យុវជនរូបនេះ ក៏បន្តផលិតនៅភាពយន្តខ្លីមួយដែលមានចំណងជើង “នារីរបាំ” នេះជារឿងដំបូងដែលផលិតក្នុងឆ្នាំ ២០១៨។

អតីតនិស្សិតសារព៌ត័មានដែលមានវ័យត្រឹមតែ២៧ឆ្នាំ លោក សេង ធី បានប្រាប់ឱ្យដឹងថា
សាច់រឿងខ្លីបានច្នៃចេញក្រោយពីយុវជនរូបនេះបានគាល់ ព្រះរាមបុប្ផាទេវី ពេលដែលទ្រង់កំពុងបង្រៀនរបាំដល់ក្រុមរបាំវ័យក្មេងក្នុងតំណាក់របស់ទ្រង់ ក្នុងឆ្នាំ២០១៧ អំឡុងពេលនោះរូបលោកក៏បំពេញការងារជាអ្នកយកព័ត៌មានផងដែរ អមជាមួយដៃគូអ្នកយកព័ត៌មានឈ្នោះ ច្រឹប ស្រីអូន បច្ចុប្បន្នជាពិធីការិនី និងអ្នកផលិតកម្មវិធីឱ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ។

ស្នាដៃភាពយន្តនេះទាក់ទងនឹងការចង់ចាំ របស់នារីរបាំខ្មែរម្នាក់ ក្នុងសម័យកាល សង្គមរាស្រ្តនិយម នៅដើមទស្សវត្តន៍ទី៧០ ជាមួយមេបញ្ជាការជាន់ខ្ពស់ខ្មែរមួយរូប ដែលវាជារឿងច្នៃប្រឌិតមួយ បែបប្រលោមលោក និង ជាការរំលេចស្នាដៃផលិតភាពយន្តក្នុងក្តីស្រមៃរបស់ខ្លួន ហើយក៏ទទួលបានការគាំទ្រ ជាប់ជាជម្រើសមួយសម្រាប់ការប្រកួតក្នុងមហោស្រពភាពយន្តខ្លីនៅសាលចតុមុខ និងទទួលបានពានរង្វាន់ និងប្រាក់លើកទឹកចិត្ត ៥០០ដុល្លារទៀតផង។

ភាពយន្តខ្លីប្រមាណជា១៤នាទី នេះត្រូវបានផលិតឡើងក្នុងរង្វង់ទឹកប្រាក់៦០០ដុល្លារ ក្រោមជំនួយឧបត្ថម្ភជាថវិការពីម្ចាស់សណ្ឋាគារ La Fortress ដែលត្រូវជាទីតាំងថតភាពយន្តខ្លីនេះទាំងស្រុង រួមជាមួយការជួយផ្គត់ផ្គង់ពីមិត្តភ័ក្ត និង សប្បុរសជនជាច្រើនរូបដែលស្គាល់យុវជន សេង ធី ដែលជាអ្នកផលិតករភាពយន្តមួយរូប ដើម្បីឱ្យផលិតភាពយន្តខ្លីនេះមួយជោគជ័យ ក្នុងការផលិតត្រូវចំណាយពេលវេលា ១ឆ្នាំទើបសម្រេចបានជាផ្លូវការ៕

កែសម្រួលអត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម