Connect with us

ព្យាករណ៍ EPL៖ Everton ទល់នឹង Tottenham Hotspur

Admin យកមាន់ខ្នាយមាសហើយ ចុះប្រិយមិត្តវិញ?

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌ English Premier League បានឈានដល់សប្ដាហ៍ទី១១ ដោយក្រុមនីមួយៗ បាននិងកំពុងប្រកួតយ៉ាងស្វិតស្វាញ។ នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុម Everton នឹងស្វាគមន៍ក្រុម Tottenham Hotspur វេលាម៉ោង ២៣:៣០ នាទី (ម៉ោងនៅកម្ពុជា)។

ការប្រកួតសប្ដាហ៍ទី១០ របស់ក្រុមទាំងពីរ៖

-Brighton ៣-២ Everton
-Liverpool ២-១ Tottenham Hotspur

Everton ទើបតែយកឈ្នះលើក្រុម Watford ដោយលទ្ធផល ២ ទល់នឹង ០ នៅកម្មវិធីពានរង្វាន់ League Cup នៅវគ្គ១៦ក្រុមចុងក្រោយ ដូច្នេះ ពួកគេ អាចមានទំនុកចិត្តសម្រាប់ការប្រកួតបន្ទាប់ ទោះបីជាបានចាញ់ Brighton នៅ EPL ក៏ដោយ។ ដោយឡែក ក្រុម Tottenham Hotspur ហាក់មិនសូវកាក់កបឡើយ នៅប៉ុន្មានប្រកួតចុងក្រោយនេះ ក្នុងនោះ ៥ប្រកួតចុងក្រោយរបស់ពួកគេ Spurs រកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ដោយស្មើ ១លើក និងចាញ់ ៣លើក។

ចំណាត់ថ្នាក់ក្នុងតារាង EPL នៅត្រឹមសប្ដាហ៍ទី១០៖

-Everton ឈរលេខ១៦ (១០ពិន្ទុ)
-Tottenham Hotspur ឈរលេខ១១ (១២ពិន្ទុ)

កីឡាករ ដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Everton (អ្នកចាំទី៖ Pickford; ខ្សែការពារ៖ Coleman, Keane, Holgate, Digne; ខ្សែបម្រើការពារ៖ Gomes, Delph; ខ្សែបម្រើប្រយុទ្ធ៖ Richarlison, Sigurdsson, Iwobi; ខ្សែប្រយុទ្ធ៖ Calvert-Lewin) ។

-Tottenham Hotspur (អ្នកចាំទី៖ Gazzaniga; ខ្សែការពារ៖ Aurier, Alderweireld, Sanchez, Davies; ខ្សែបម្រើ៖ Winks, Sissoko, Ndombele; ខ្សែប្រយុទ្ធ៖ Alli, Son, Kane) ។

កីឡាករអវត្តមាន៖

ចំពោះ Everton ខ្សែការពារ Yerry Mina បានជួបនូវរបួសសាជាថ្មី ក្រោយពីទើបតែជាសះស្បើយពីបញ្ហាជង្គង់។ កីឡាករ Bernard ក៏នឹងអវត្តមាន ដោយសារបញ្ហាជង្គង់ ខណៈ Jean-Philippe Gbamin មានរបួសភ្លៅ។ សម្រាប់ Tottenham Hotspur វិញ កីឡាករ Danny Rose ត្រូវព្យួរជើងមួយប្រកួត ខណៈអ្នកចាំទី Hugo Lloris មានបញ្ហាស្មា។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Tottenham ២-២ Everton (១២ ឧសភា ២០១៩ កម្មវិធី EPL)
-Everton ២-៦ Tottenham (២៣ ធ្នូ ២០១៨ កម្មវិធី EPL)
-Tottenham ៤-០ Everton (១៣ មករា ២០១៨ កម្មវិធី EPL)
-Everton ០-៣ Tottenham (៩ កញ្ញា ២០១៧ កម្មវិធី EPL)
-Tottenham ៣-២ Everton (៥ មីនា ២០១៧ កម្មវិធី EPL)

ដូច្នេះ ៥ប្រកួតចុងក្រោយ ឃើញថា Everton មិនធ្លាប់ឈ្នះ Tottenham ឡើយ។

“ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Everton ១-៣ Tottenham Hotspur”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN រួមទាំងការប្រកួតផ្សេងៗទៀត។ លើសពីនេះ ក៏មានការផ្សាយរវាង Manchester City ទល់នឹង Southampton នៅថ្ងៃទី២ ខែវិច្ឆិកា ម៉ោង២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CNC និង Watford ទល់នឹង Chelsea នៅថ្ងៃទី៣ ខែវិច្ឆិកា ម៉ោង០០:៣០ នៅលើកញ្ចក់ទូរទស្សន៍ CNC ៕

   

    Loading...

    ពេញនិយម