Connect with us

Taylor Swift សហកាជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញយក្សក្នុងកម្មវិធី Alibaba’s11.11

Taylor Swift ត្រៀមខ្លួនមកអង្រួនឆាកដ៏ធំនៅថ្ងៃទី១០ ខែវិច្ឆិកាក្នុងកម្មវិធីរបស់ក្រុមហ៊ុន Alibaba

កម្សាន្ត៖ កម្មវិធីរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិននឹងរៀបចំកម្មវិធី Alibaba’s 11.11 នៅទីក្រុងសៀងហៃនាថ្ងៃទី១០ ខែវិច្ឆិកា ដែលមានការដាក់លក់ទំនិញ២៤ម៉ោង និង មានការប្រគុំតន្ត្រីដ៏ធំផងដែរ។ សម្រាប់កម្មវិធីនេះដែរ ក្រុមហ៊ុន Alibaba ក៏បានអញ្ជើញតារាល្បីឈ្មោះអាមេរិក Taylor Swift ជាតារាកិត្តិយសដើម្បីមកអង្រួនឆាកជាមូយនឹងតារាល្បីៗប្រទេសចិនផងដែរ គួរបញ្ជាក់ដែរថា Taylor Swift គឺជាតារាបរទេសមួយរូបដែលមិនត្រឹមតែមានការគាំទ្រនៅក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែក្រៅស្រុកក៏មានអ្នកគាំទ្រជាច្រើនទទួលស្គាល់នូវសមត្ថភាពរបស់នាងដែរ។ សម្រាប់កម្មវិធីឆ្នាំនេះដែរ ក្រុមហ៊ុន Alibaba បានរំពឹងទុកចំនួនមនុស្សជាង ៥០០ លាននាក់នឹងចូលរួមរីករាយជាមួយកម្មវិធី និង ការដើរទិញទំនិញ ស្របពេលដែលឆ្នាំមុនមនុស្សជាង ៤០០ លាននាក់បានចូលរួម៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម