Connect with us

ក្រុងបាងកក អាចនឹងត្រូវលិចលង់ត្រឹមឆ្នាំ២០៥០

ក្រុងបាងកក អាចនឹងត្រូវលិចលង់ត្រឹមឆ្នាំ២០៥០

ថៃ៖ របាយការណ៍ថ្មីមួយបានឱ្យដឹងថា ទីក្រុងបាងកក អាចនឹងត្រូវលិចលង់ទាំងស្រុង នៅក្នុងរយៈពេល ៣០ឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាម៉ូដែលសម្រាប់ទីក្រុងចំនួន ១៣៥ នៅជុំវិញពិភពលោក។

ការសិក្សារបស់ក្រុមការងារ Nature ដែលមានប្រភពពីចក្រភពអង់គ្លេស បានឱ្យដឹងដែរថា ត្រឹមឆ្នាំ២០៥០ មនុស្សចំនួន ៣០០លាននាក់ នឹងប៉ះពាល់ដោយសារតែការលិចលង់ពីការហក់ឡើងនៃកម្ពស់ទឹកសមុទ្រ ក្នុងនោះ ដីគោកដែលមានមនុស្សប្រមាណ ១៥០លាននាក់ នឹងត្រូវលិចលង់ទាំងស្រុង។ របាយការណ៍បានបង្ហាញថា ដី ៧០% នៃផ្ទៃដីសរុបដែលត្រូវលិចលង់ក្នុងរយៈពេល៣០ឆ្នាំខាងមុខ មាននៅប្រទេស ចិន បង់ក្លាដេស វៀតណាម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង ជប៉ុន។

សូមជម្រាបថា ថៃ បានបង្កើតក្រុមប្រឹក្សាកំណែទម្រង់ ដើម្បីដោះស្រាយបញ្ហាទឹកលិច នៅទីក្រុងបាងកក។ ក្រុមប្រឹក្សានេះ បានអះអាងថា ក្រុងបាងកក អាចនឹងត្រូវលិចលង់ នៅតំបន់មួយផ្នែកធំ ត្រឹមឆ្នាំ២០៣០។ វិធានការទប់ស្កាត់ មានដូចជា ការសង់ទំនប់នៅតាមឆ្នេរសំខាន់ៗ ដើម្បីការពារការហក់ឡើងនៃទឹកសមុទ្រ៕

ប្រភព៖ New York Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម