Connect with us

រឿង ១០ ដែលអ្នកគួរដឹងពីកោះម៉ារីណាខាងជើង មុនកម្ពុជាជួបល្ងាចនេះ

ភ្នំពេញ៖ ដោយសារតែក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំ (U-19) ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុម U-19 កោះម៉ារីណាខាងជើង នៅក្នុងការប្រកួត AFC U-19 Championship 2020 Qualifiers, ពូល G ដែលជំនួបនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ចាប់ពីម៉ោង១៨:៣០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ MyTV Plus សូមលើកយកនូវរឿង ១០ យ៉ាងរបស់កោះម៉ារីណាខាងជើង មកជម្រាបជូនប្រិយមិត្តឱ្យបានជ្រាប។

១-កោះម៉ារីណាខាងជើង គឺជាដែនអធិបតេយ្យភាពស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់រូបិយប័ណ្ណ ដុល្លារអាមេរិក ។

២-កោះនេះ មិនមែនជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ឡើយ ក៏ប៉ុន្តែ ក្រុមបាល់ទាត់របស់ពួកគេ អាចចូលរួមក្នុងព្រឹត្តិការណ៍នានាដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី និងអាស៊ីខាងកើត។

៣-ផ្ទៃក្រឡាសរុប មានទំហំ ៤៧៥,២៦ គីឡូម៉ែត្រការ៉េ ដែលប្រមូលផ្ដុំដោយប្រជុំកោះចំនួន ២២ នៅមហាសមុទ្រប៉ាស៊ីហ្វិក (ទិសពាយព្យមាន៖ តៃវ៉ាន់, ខាងជើង៖ ជប៉ុន, អាគ្នេយ៍៖ កោះ Marshall, រដ្ឋមីក្រូណេស៊ី, និរតី៖ ឥណ្ឌូណេស៊ី, ខាងត្បូង៖ កោះ Guam, ប៉ាពូញូហ្គីណេ និងទិសខាងលិច៖ ហ្វីលីពីន)។

៤-ប្រជាជនដែលរស់នៅកោះម៉ារីណាខាងជើង មានចំនួនប្រមាណ ៥៣០០០នាក់ (ឆ្នាំ២០១៣)។

៥-រដ្ឋធានីរបស់កោះម៉ារីណាខាងជើង គឺ Saipan មានផ្ទៃក្រឡា ១១៥ គីឡូម៉ែត្រការ៉េ។

៦-ប្រជាជន មានអាយុជាមធ្យម ៧៨ឆ្នាំ។

៧-ភាសាផ្លូវការរបស់ពួកគេ គឺ អង់គ្លេស ព្រមទាំងភាសារបស់ជនជាតិភាគតិច Carolinian និង Chamorro ។

៨-កោះនេះ ពឹងផ្នែកលើវិស័យទេសចរណ៍ នេសាទ ធនាគារ សំណង់ វាយនភណ្ឌ និង សិប្បកម្ម ។

៩-ប្រជាជនកោះម៉ារីណាខាងជើង ដាំដុះបន្លែបង្ការ ផ្លែឈើ ចិញ្ចឹមសត្វ នេសាទ និងធ្វើផលិតផលពីទិន្នផលនេសាទ។

១០- កោះនេះ នាំចេញផលិតផលវាយនភណ្ឌ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម