Connect with us

ប្រធានក្រុម U-19 កម្ពុជា ប្ដេជ្ញាយក៣ពិន្ទុ ពីកោះម៉ារីណាខាងជើង

ប្រធានក្រុម U-19 កម្ពុជា ប្ដេជ្ញាយក៣ពិន្ទុ ពីកោះម៉ារីណាខាងជើង

ភ្នំពេញ៖ ក្រុមបាល់ទាត់ U-19 កម្ពុជា នឹងទទួលស្វាគមន៍ក្រុម U-19 កោះម៉ារីណាខាងជើង សម្រាប់ជំនួបទី២ ការប្រកួត AFC U-19 Championship 2020 Qualifiers, ពូល G ចាប់ពីម៉ោង១៨:៣០នាទីតទៅ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

និយាយក្រោយការប្រកួតដែលកម្ពុជា ចាញ់ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៥-៤ កាលពីជំនួបទីមួយ ប្រធានក្រុម U-19 សៀង ចន្ធា បានប្រាប់ក្រុមការងារ CBS ពីការប្ដេជ្ញាចិត្ត ក្នុងការដណ្ដើមយក ៣ពិន្ទុ ពីក្រុមកោះម៉ារីណាខាងជើង នៅល្ងាចនេះ ហើយសូមសំណូមពរឱ្យអ្នកគាំទ្រ ចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ ឱ្យបានច្រើនកុះករ។

សូមជម្រាបថា កោះម៉ារីណាខាងជើង បានប្រកួតចាញ់ក្រុមប្រ៊ុយណេ ដោយលទ្ធផល ៤-៣ កាលពីថ្ងៃបើកឆាក។ ស្ថានីយទូរទស្សន៍ MyTV នឹងផ្សាយផ្ទាល់ការប្រកួតរវាង ប្រ៊ុយណេ ទល់នឹង ថៃ ចាប់ពីម៉ោង១៥:៣០នាទី និង កោះម៉ារីណាខាងជើង ទល់នឹង កម្ពុជា ចាប់ពីម៉ោង១៨:៣០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម