Connect with us

កញ្ញា អាន់ យ៉ា កាន់តែមានប្រជាប្រិយភាព ក្រោយចេញបទចម្រៀង Original Song

អាន់ យ៉ា ទាក់យកអារម្មណ៍ទស្សនិកជន ក្រោយចេញបទចម្រៀង២បទ

ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យដែលប្រិយមិត្តស្គាល់ច្បាស់ពីទឹកដមសំឡេងដ៏ក្រអួន ហើយមានសម្រស់ស្រស់ស្អាត នៅពេលនេះ កញ្ញា អាន់ យ៉ា កំពុងតែធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនៅបទចម្រៀង Original Song ដែលទើបតែចេញនាពេលថ្មីៗនេះ។

កញ្ញា អាន់ យ៉ា ជាតារាចម្រៀងមួយស្ថិតនៅក្នុងក្រុម Team Original Song របស់ លោក Eno ដែលជាក្រុមតារាចម្រៀងមួយដែលផលិតតែបទចម្រៀង Original Song តែប៉ុណ្ណោះ មិនមានការចម្លងពីបរទេសនោះឡើយ។ កញ្ញា អាន់ យ៉ា មានវ័យក្មេងក៏ពិតមែន ប៉ុន្តែសំឡេងរបស់កញ្ញាមិនចាញ់រៀមច្បងប៉ុន្មាននោះឡើយ។ ទាំងនេះជាភាពជោគជ័យមួយសម្រាប់កញ្ញា អាន់ យ៉ា ។

សម្រាប់បទចម្រៀងដែល កញ្ញា អាន់ យ៉ា បានចេញក្នុងពេលថ្មីៗនេះគឺបទ “ហេតុអ្វីមនុស្សខ្ញុំស្រឡាញ់ងាយអោយគេទាក់ម្ល៉េះ” បទនេះ ហើយដែលធ្វើឱ្យកញ្ញា អាន់ យ៉ា ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មិត្តយុវវ័យ អមជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា អាន់ យ៉ា រឹតតែធ្វើឱ្យតារាចម្រៀងវ័យក្មេងស្រស់សោភាម្នាក់នេះ ទទួលបានការជោគជ័យជាខ្លាំងលើវិថីសិល្បៈយ៉ាងឆាប់រហ័ស។

ប្រិយមិត្តអាចអាចស្តាប់បទចម្រៀង២បទរបស់កញ្ញា អាន់ យ៉ា គ្រាន់តែចូលទៅកាន់ Channel Youtube ដោយវាយពាក្យថា Eno OFFICIAL នោះប្រិយមិត្តអាចស្តាប់បទចម្រៀងបែប Original Song របស់កញ្ញា អាន់ យ៉ា បានយ៉ាងរណ្តំចិត្ត៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម