Connect with us

ថ្ងៃនេះរឿង “កំណត់ត្រាស្នេហ៍” ភាគទី២ នឹងមានឈុតពិសេសៗជូនបងប្អូនទស្សនា (មានវីដេអូ)

ថ្ងៃនេះរឿង “កំណត់ត្រាស្នេហ៍” ត្រឡប់មកវិញហើយ

បងប្អូនអ្នកនិយមតាមដានរឿងភាគខ្មែរ ប្រាកដជា បានដឹងហើយថា ស្ថានីយទូរទស្សន៍ CTN ទើបនឹងចាក់បញ្ចាំងរឿងភាគខ្មែរថ្មីមួយ គឺរឿង “កំណត់ត្រាស្នេហ៍” ដែលមានចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ចាប់ពីម៉ោង ៧យប់។

នៅរាត្រីនេះ គឺជាការចាក់ផ្សាយភាគទី២ ដែលនៅក្នុងភាគនេះ ពិតជាពិសេស ប្លែកខ្លាំង និងញុំាងបរិយាកាសនៅក្នុងការជួបជុំគ្រួសារបងប្អូនកាន់តែរីករាយ ត្បិតតួលោក ដារុង ប្រុសស្អាតកំពូលខិល គឺកំពុងតែប្រើគ្រប់ក្បាច់ តាមឡើងស្អិត បន្លំយកទូរស័ព្ទស្រីស្អាតហើយ បែរជាថា ច្រឡំ និយាយទៅគឺធ្វើយ៉ាងណា ដើម្បីទាក់ទងតួស្រីស្អាតគឺកញ្ញា ភួង ឱ្យបាន ដែលឈុតនេះ ពិតជាគួរឱ្យស្រលាញ់មែនទែន។

ចាំមើលថាតើលោក ដារុង នឹងប្រើស្នៀតអ្វីទៀត ដើម្បីតាមស្រឡាញ់កញ្ញា ភួង ព្រោះតួស្រីម្នាក់នេះ គឺពិតជាកាច និងរឹងរូសខ្លាំងណាស់។

ដូច្នេះសូមបងប្អូនរង់ចាំតាមដានទស្សនារឿង “កំណត់ត្រាស្នេហ៍” នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៧យប់តទៅទាំងអស់គ្នា៕

 

សូមទស្សនាវីដេអូ៖

    Loading...

    ពេញនិយម