Connect with us

ស្រីស្អាតប្រចាំប្រទេសហ្វីលីពីន Marian Rivera បណ្តើរគ្រួសារធ្វើដំណើរកម្សាន្តក្រោយសម្រាលបុត្របាន៦ខែ

រកឯណាបាន ស្អាតទាំងគ្រួសារថែមទាំងមានសុភមង្គលទៀត

ហ្វីលីពីន៖ គូស្នេហ៍តារាសម្តែងដ៏ល្បីលោក Dingdong Dantes និង ភរិយា Marian Rivera ដែលបានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមកាលពីឆ្នាំ២០១៤ ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេល៦ឆ្នាំនោះ និង មានការចូលរួមពីសំណាក់ប្រធានាធិបតីផងនោះ ត្រូវបានចាត់ទុកជាគូស្នេហ៍គំរូមួយប្រចាំប្រទេស។

ទោះបីជាចំណងស្នេហ៍មានរយៈពេល១១ឆ្នាំក្តី តែតារាសម្តែងមួយគូនេះ នៅតែផ្អែមល្ហែមដដែល ជាក់ស្តែងថ្មីៗ នេះ ស្រីស្អាតប្រចាំប្រទេសហ្វីលីពីនអ្នកនាង Marian Rivera និង គ្រួសារបាននាំគ្នាធ្វើដំណើរកម្សាន្តនៅកោះមួយក្នុងប្រទេសយ៉ាងរីករាយប្រកបដោយសុភមង្គលជាខ្លាំង។ យោងតាមផេកហ្វេសបុកផ្លូវការរបស់អ្នកនាង Marian បានចែករំលែកនូវរូបជាច្រើនកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញនេះ ដែលធ្វើឱ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ ពីភាពកក់ក្តៅក្នុងរង្វង់គ្រួសារដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។

គួររំលឹកថា ក្រោយសម្រាលបុត្ររួចនាង បានផ្អាកការសម្តែងមួយរយៈ ដើម្បីចំណាយពេលវេលាមើលថែទាំងកូនៗ ទោះជាយ៉ាងណានាង នៅទទួលថតស្ពតពាណិជ្ជកម្មមួយចំនួនដូចជា ល្បែងក្មេងលេងជាមួយកូនស្រី Zia ម្សៅទឹកដោះគោ ចំណី និង ភេសជ្ជៈជាដើម មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាអ្នកតំណាងឱ្យផ្សារទំនើបមួយនៅហ្វីលីពីនផងដែរ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម