Connect with us

Jungkook ស្ថិតក្រោមការស៊ើបអង្កេត ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍

វិលចូលសិល្បៈមិនបានប៉ុន្មានផង មានបញ្ហាបាត់

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា កន្លងទៅ តារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េក្នុងក្រុម BTS លោក Jungkook បានបង្កគ្រោះថ្នាក់ចរាចរណ៍មួយជាមួយរថយន្តតាក់ស៊ី។ ព័ត៌មានបឋមបានបង្ហាញថា Jungkook បានបំពានច្បាប់ចរាចរណ៍ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។

សូមបញ្ជាក់ថា ក្រោយកើតហេតុ Jungkook និង អ្នកបើករថយន្តតាក់ស៊ី បានរងរបួសស្រាល។ ពេលនេះ ខាងប៉ូលិស មិនអាចបញ្ជាក់ព័ត៌មានលម្អិតឡើយ ដោយសារកំពុងស្ថិតក្នុងការស៊ើបអង្កេត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម