វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ
បញ្ហារាករូស ជារឿងដ៏អាក្រក់មួយ ជាពិសេស នៅពេលយើងទៅធ្វើការ ដើរលេង ឬចូលរួមកម្មវិធីផ្សេងៗ ហើយជាធម្មតា វាធូរស្រាលវិញ រយៈពេល ២-៣ថ្ងៃ តែយើងក៏មានវិធីមួយចំនួន ជួយបំបាត់បញ្ហានេះ បានកាន់តែលឿនផងដែរ។
១. លេបថ្នាំបំបាត់រាក
មនុស្សមួយចំនួន គិតថា រាកមិនបង្កការរំខានខ្លាំងនោះទេ ដូច្នេះ ទុកឲ្យវាទៅតាមដំណើរ ក្នុងករណីដែលពួកគេនៅផ្ទះ ឬនៅជិតបន្ទប់ទឹក។ ប៉ុន្ដែក្នុងករណីកំពុងធ្វើដំណើរ ឬចូលរួមកម្មវិធីផ្សេងៗ ការលេបថ្នាំបំបាត់រាក បន្ទាប់ពីយើងរាកលើកទី១ ជាជម្រើសល្អបំផុត។ យើងគួរជ្រើសរើសថ្នាំបំបាត់រាក ដែលមានសមាសធាតុ Loperamide និង Bismuth Subsalicylate។
២. ផឹកទឹកអង្ករ
ទឹកអង្ករ ជារូបមន្តដ៏មានប្រសិទ្ធភាព ក្នុងការបំបាត់បញ្ហារាក បានយ៉ាងលឿន។ យើងអាចដាំវា ដោយដាក់អង្ករ ១ពែង និងទឹក ២ពែង រយៈពេល ១០នាទី ឬរហូតដល់វាពុះ។ ទឹកអង្ករ មិនត្រឹមតែអាចបំពេញជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយរយៈពេលរាកផងដែរ ហើយវាធ្វើឲ្យលាមករឹងវិញ។
៣. លេបថ្នាំបំប៉ន ឬអាហារមានសារធាតុ Probiotic
បញ្ហារាក បណ្ដាលមកពីអតុល្យភាពបាក់តេរីក្នុងពោះវៀន។ សារធាតុ Probiotic អាចជួយធ្វើឲ្យមានតុល្យភាពឡើងវិញ ដោយបង្កើតពពួកបាក់តេរីល្អ។ សារធាតុ Probiotic ក៏ជួយដល់មុខងារពោះវៀន និងកាត់បន្ថយរយៈពេលរាកផងដែរ។
៤. លេបថ្នាំអង់ទីប៊ីយ៉ូទិក
បញ្ហារាក អាចបណ្ដាលមកពីបាក់តេរី ឬប៉ារ៉ាស៊ីត ដូច្នេះចាំបាច់ត្រូវលេបថ្នាំអង់ទីប៊ីយ៉ូទិក។ ករណីនេះ ភាគច្រើន កើតឡើងក្រោយយើងញ៉ាំអាហារ ឬផឹកទឹកមានផ្ទុកបាក់តេរី ឬប៉ារ៉ាស៊ីត ហើយជាញឹកញាប់ នឹងកើតឡើងនៅពេលយើងធ្វើដំណើរ។
៥. ញ៉ាំចេក បាយ និងផ្លែប៉ោម
ចេក បាយ ផ្លែប៉ោម និងនំប៉័ងដុត ជាប្រភេទអាហារ មានជាតិម្សៅ និងកាកសរសៃតិច ហើយវាជួយដល់ប្រព័ន្ធរំលាយអាហារ ធ្វើឲ្យលាមក ប្រែជារឹងវិញ៕
ប្រភព៖ Hellokrupet

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍