បុគ្គលិកគណនេយ្យម្នាក់ត្រូវចាប់ខ្លួនដោយសារប្រើប្រាស់ការចងចាំដើម្បីលួចព័ត៌មានពីកាតឥណទានរបស់ភ្ញៀវ
ប្រុងប្រយ័ត្នទាំងអស់គ្នា ប្រយ័ត្នបាត់ទឹកប្រាក់ក្នុងកាតឥណទានដោយមិនដឹងខ្លួន
ជប៉ុន៖ បុគ្គលិកធ្វើការក្រៅម៉ោងផ្នែកគណនេយ្យម្នាក់ត្រូវបានឃាត់ខ្លួនដោយសារលួចព័ត៌មានកាតឥណទានរបស់ភ្ញៀវដោយប្រើប្រាស់ការចងចាំដើម្បីកត់ទុកនូវព័ត៌មាន។ ជនសង្ស័យដែលមានឈ្មោះ Yusuke Taniguchi បានចងចាំឈ្មោះជនរងគ្រោះ លេខ១៦ខ្ទង់របស់កាតឥណទាន លេខសម្ងាត់ និង ថ្ងៃខែដែលផុតកំណត់ និង បានកត់ទុកព័ត៌មានទាំងអស់ក្នុងសៀវភៅសរុបដែលចំនួនសរុបមានរហូតដល់១៣០០ឯណោះ។
Yusuke ទទួលស្គាល់ថា លោកពិតជាបានប្រើប្រាស់កាតទាំងនោះដើម្បីទិញទំនិញអនឡាញជាច្រើន និង ការចំណាយប្រចាំថ្ងៃពិតមែន។ ក្រុមមន្ត្រីប៉ូលិសបានឱ្យដឹងថា Yusuke ក៏បានប្រើប្រាស់កាតឥណទានទាំងនោះទិញកាបូបស្ពាយ២ដែលមានតម្លៃ ២៦០០ ដុល្លារ និង កំណត់ទីតាំងដឹកជញ្ជូនទៅអាស័យដ្ឋានរបស់លោក បច្ចុប្បន្នប៉ូលិសបានរឹបអូសសៀវភៅដែលផ្ទុកព័ត៌មានកាតឥណទានរបស់ជនរងគ្រោះ និង ធ្វើការឃាត់ខ្លួន Yusuke ជាផ្លូវការ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍