Connect with us

នាយ ហុង ដា តារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា បានផ្ញើសារទៅដល់ភរិយារបស់នាយ ក្រិន ក្រោយលួចផិតក្បត់

យ៉ាងណាក៏ដោយ ក៏គួរតែគិតដល់កូនផង ម្តេចដាច់ចិត្តម្ល៉េះព្រះអើយ

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជានៅចាំរឿងរ៉ាវភរិយាផិតក្បត់របស់តារាកំប្លែងមាឌល្អិតតូច នាយ ក្រិន ដែលលួចផិតក្បត់យកអ្នកថ្មីចោលកូនទាំងបី និងស្វាមី ទុកឱ្យនៅកណ្តោចកណ្តែង រស់ដោយគ្មានសង្ឃឹមក្រោយពេលដឹងថាភរិយារបស់ខ្លួនលួចផិតក្បត់នៅនឹងមុខ រឿងនេះពិតជាធ្វើឱ្យនាយ ក្រិន ពិបាកក្នុងការទទួលយក ព្រោះវាលឿនពេក សម្រាប់តារាកំប្លែងម្នាក់នេះ ដោយលោកបានទុកឱកាសឱ្យភរិយារបស់ខ្លួនជាច្រើលើកមកហើយតែមិនព្រមកែ នេះក៏ជាលើកចុងក្រោយដែលនាយ ក្រិន ឆ្អែកចិត្តផងដែរ។

នាយ ក្រិន ជាសមាជិកក្រុមកំប្លែងជាមួយ នាយ កុយ និង នាយ ហុង ដា ដែលតែងតែធ្វើឱ្យប្រិយមិត្តជាច្រើនសើចសប្បាយរៀងរាល់ពេលដែលក្រុមតារាកំប្លែងនាយ កុយ ឡើងសម្តែងនៅលើឆាកម្តងៗ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ ស្រាប់តែ នាយ ហុងដា តារាកំប្លែងរួមអាជីពជាមួយ នាយ ក្រិន ក៏បានប្រតិកម្មជាខ្លាំងចំពោះភរិយារបស់ នាយ ក្រិន ដែលលួចផិតក្បត់នៅនឹងមុខ ដោយចាកចេញទុកកូនទាំងបីឱ្យនាយ ក្រិន ចិញ្ចឹមដោយមិនខ្វល់ថាខ្លួនជាម្តាយសោះឡើយ។

ដោយបានឃើញនៅទិដ្ឋភាពដ៏កម្សត់របស នាយ ក្រិន នាពេលនោះ នាយ ហុងដា ក៏បានសរសេរពាក្យយ៉ាងចាក់ដោតមួយផ្ញើសារទៅដល់ភរិយាដែលល្អ លួចផិតក្បត់ដោយនិយាយថា “អ្នកដាច់ចិត្តធ្វើបាបវា ចឹងកម្មពៀរវានឹងសងអ្នកវិញមិនខាននៅថ្ងៃណាមួយ” ទាំងនេះជាពាក្យពិតរបស់ នាយ ហុងដា ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដើម្បីចែករំលែកឱ្យប្រិយមិត្តបានដឹងពីចរិកពិតរបស់ភរិយារបស់ នាយ ក្រិន។ យ៉ាងណាវិញក៏សង្កេតឃើញមានហ្វេនរបស់នាយ ហុងដា ក៏បានបញ្ចេញមតិខ្លះៗដោយនិយាយថា “គិតទៅមិនសមសោះ ខ្លួនជាម្តាយខំពរពោះកូនគ្មានចិត្តអាឡោះអាឡៃកូនអីតិច អាណិតគាត់ណាស់” ហើយក៏មានប្រិយមិត្តខ្លះទៀតក៏បានសុំឱ្យនាយ ហុងដា ជួយប្រាប់ដល់នាយ ក្រិន ឱ្យទាក់មកលេខគាត់ផ្ទាល់ដើម្បីធ្វើការជួយដល់ប្អូនៗតូចៗ នេះជាទឹកចិត្តមួយដែលកម្របានជួប ហើយរន្ធត់ចិត្តជំនួស នាយ ក្រិន៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម