Connect with us

ឆេះសម្បត្តិបេតិកភណ្ឌពិភពលោករបស់ជប៉ុន ជាលើកទី២ ក្នុងពេលត្រឹម១សប្ដាហ៍

គ្មានពាក្យនឹងថ្លែង! អស់ពីមួយចូលមួយ

តូក្យូ៖ អគ្គិភ័យ បានលេបត្របាក់ផ្ទះយ៉ាងហោចណាស់ ១ខ្នង នៅតំបន់បេតិកភណ្ឌពិភពលោក ឈ្មោះ Gassho-zukuri នៅក្នុងខេត្តជីហ្វូ (Gifu) ភាគកណ្ដាល ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នេះជាអគ្គិភ័យមួយផ្សេងទៀត ដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសជប៉ុន បន្ទាប់ពីហេតុការណ៍កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយអគ្គិភ័យ បានឆាបឆេះសម្បត្តិបេតិកភណ្ឌពិភពលោក នៅប្រាសាទ Shuri ដែលមានអាយុកាលជាង ៥០០ឆ្នាំ នៅខេត្តអូគីណាវ៉ា ផងដែរ។

យ៉ាងហោចណាសផ្ទះមួយខ្នង ត្រូវបានឆាបឆេះ នៅក្នុងភូមិ Gassho-zukuri ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ មូលហេតុនៃអគ្គិភ័យ នៅមិនទាន់បានដឹងនោះទេ។ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញសកម្មភាពនៃការពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះលើផ្ទះបុរាណមួយខ្នង៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម