Connect with us

តោះ! ទៅមើលថ្ងៃបើកបវេសនកាលសាលាវត្តបូព៌ដែលល្បីថាជាសាលាគំរូ និង មានច្បាប់វិន័យតឹងរឹងម្តង(មានវីដេអូ)

ទំពាំងស្នងឬស្សីពិតៗ

សៀមរាប៖ សាលាល្បីឈ្មោះវត្តបូព៌ដែលល្បីខាងវិន័យតឹងរឹងនោះបានហ្វឹកហាត់សិស្សប្រកបដោយក្រមសីលធម៌ និង វិន័យយ៉ាងតឹងរឹងសម្រាប់ជាគំរូដល់សង្គមខ្មែរ។ ជាក់ស្តែង បណ្តុំរូបភាពជាច្រើននៅថ្ងៃបើកបវេសនកាលដោយមានគ្រូបង្រៀន និង សិស្សជាច្រើនរូបដើរជាជួរនៅតាមដងផ្លូវជាមួយនឹងសម្លេងឧបករណ៍ភ្លេងបន្លឺឡើង គួបផ្សំនឹងទង់ជាតិ និង ទង់សាសនានៅក្នុងដៃផងនោះបានបង្ហាញពីភាពល្អឥតខ្ចោះនៃកូនខ្មែរជំនាន់ក្រោយ។ ការដើរដង្ហែប្រកបដោយសណ្តាប់ធ្នាប់នេះពិតជាធ្វើឱ្យមហាជនកោតសរសើរជាខ្លាំងពីការខិតខំប្រឹងប្រែងពីសំណាក់លោកគ្រូអ្នកគ្រូ ក៏ដូចជានាយកសាលាផងដែរ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម