មិនបាច់ឆ្ងល់ទេ! ប្រធានក្លិប Bayern Munich ថា ក្នុងរយៈពេលបីសប្តាហ៍ទៀត នឹងឃើញមុខគ្រូបង្វឹកថ្មីហើយ
អាល្លឺម៉ង់៖ លោក Uli Hoeness ប្រធានក្លិប Bayern Munich បាននិយាយថា ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga នឹងដឹងកាន់តែច្បាស់អំពីអ្នកជំនួសតំណែងរបស់ Niko Kovac ក្នុងរយៈពេលបីសប្តាហ៍ទៀត។
លោក Kovac បានចែកផ្លូវគ្នាជាមួយក្រុមយក្សអាល្លឺម៉ង់ បន្ទាប់ពីបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសៅរ៍ ក្រោមស្នាដៃក្រុម Eintracht Frankfurt ដែលបានធ្វើឱ្យក្រុមឈរលេខរៀងទី៤ នៅក្នុងតារាង និងតាមពីក្រោយក្រុមកំពូលតារាងដល់ទៅ ៤ពិន្ទុ។នៅពេលសួរពី Kovac និងការស្វែងរកគ្រូបង្វឹកថ្មីចំពេលមានទំនាក់ទំនងជាមួយលោក Ralf Rangnick, Erik ten Hag របស់ Ajax, Arsene Wenger, Massimiliano Allegri និង Jose Mourinho, លោក Hoeness បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្វីៗត្រូវបាននិយាយរួចហើយពីប្រធានបទនេះ។
ខ្ញុំមិនអាចនិយាយថា នឹងមានអ្វីកើតឡើងនៅសប្តាហ៍ក្រោយនោះទេ។ មិនសំខាន់ប៉ុន្មានទេនៅពេលនេះ ដោយសារយើងមានពេលបីសប្តាហ៍ដើម្បីពិចារណាពីរបៀបដោះស្រាយវា។ ខ្ញុំគិតថាយើងធ្វើបានល្អហើយ»។
ពេលនេះ លោក Hans Flick ត្រូវបានដាក់បន្ទុកជាគ្រូបណ្តោះអាសន្ននៅមុនការប្រកួត Champions League នៅថ្ងៃពុធជាមួយក្រុម Olympiacos និង Bundesliga នៅថ្ងៃសៅរ៍ជាមួយ Borussia Dortmund ៕
Trollkhmer

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍