Connect with us

Spurs ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យកាតក្រហមលើ Son Heung-min

អង់គ្លេស៖ Tottenham Hotspur បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យកាតក្រហមលើ Son Heung-min ចំពោះការប៉ះទង្គិចគ្នាជាមួយកីឡាករ Andre Gomes របស់ Everton ។

Gomes បានធ្វើការវះកាត់កាលពីថ្ងៃចន្ទ ដោយសារការបាក់ឆ្អឹងកជើងខាងស្តាំរបស់គាត់។ Son មានការសោកស្ដាយយ៉ាងខ្លាំង នៅពេលដែលគាត់បានឃើញសភាពរបួសធ្ងន់ធ្ងរ ហើយលោកអាជ្ញាកណ្តាល Martin Atkinson បានឱ្យកាតក្រហមទៅ Son ។លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុមមាន់ខ្នាយមាស បាននិយាយថា ៖ «ខ្សែប្រយុទ្ធរូបនេះ មិនមានចេតនាធ្វើឱ្យ Gomes រងរបួសឡើយ ហើយជឿជាក់ថា VAR គួរតែត្រូវបានប្រើ មុនផ្ដល់កាតក្រហម»។

គួរបញ្ជាក់ផងដែរថា ប្រសិនបើការប្តឹងឧទ្ធរណ៍មិនទទួលបានជោគជ័យ Son នឹងខកខានការប្រកួតនៅ Premier League ទល់នឹងក្លិប Sheffield United, West Ham និង Bournemouth៕

 

Trollkhmer

 

    Loading...

    ពេញនិយម