Connect with us

ក្រុមហ៊ុន Microsoft ជប៉ុនបង្កើតគម្រោងថ្ងៃឈប់សម្រាក៣ថ្ងៃក្នុងមួយសប្តាហ៍ លទ្ធផលបានបង្កើនផលិតភាពការងាររហូតដល់៤០%

ម៉្យាងដែរតើ!

ជប៉ុន៖ ក្រុមហ៊ុន Microsoft នៅប្រទេសជប៉ុន បានបង្កើតគម្រោងមួយមានឈ្មោះថា “Working Reform project” ដែលជាគម្រោងមួយសម្រាប់បុគ្គលិកចំនួន ២៣០០ នាក់ មានថ្ងៃឈប់សម្រាក ៣ថ្ងៃក្នុង១សប្តាហ៍។

គម្រោងនេះ បានធ្វើការសាកល្បងរយៈពេល១ខែ ដើម្បីធ្វើការស្ទង់មើលពីផលិតភាពការងារ ដែលលទ្ធផល បានបង្ហាញពីផលវិជ្ជមានរហូតដល់ ៤០% ឯណោះ ព្រោះការចំណាយក្នុងក្រុមហ៊ុន ត្រូវកាត់បន្ថយមិនបានប្រើប្រាស់ ជាហេតុជួយសម្រួលដល់ក្រុមហ៊ុនបានមួយចំណែក។ ដូចនេះ បុគ្គលិកទាំងអស់ ត្រូវបំពេញការងារឱ្យចប់សព្វគ្រប់ក្នុងរយៈពេល៤ថ្ងៃ ក្នុង១សប្តាហ៍ ហើយគម្រោងនេះ ពិតជាធ្វើឱ្យបុគ្គលិក មានការពេញចិត្តជាខ្លាំង និង ធ្វើឱ្យក្រុមហ៊ុន ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ម៉្យាងទៀត ក្រុមហ៊ុន Microsoft នៅប្រទេសជប៉ុន ក៏មានគម្រោង នឹងអនុវត្តបន្តនៅឆ្នាំក្រោយទៀត ក្រោយទទួលបានសមិទ្ធផលល្អបែបនេះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម