សហគមន៍អន្តរជាតិ សម្រេចដាក់ឈ្មោះភពថ្មី២ តាមឈ្មោះទន្លេនៅថៃ
សហគមន៍អន្តរជាតិ សម្រេចដាក់ឈ្មោះភពថ្មី២ តាមឈ្មោះទន្លេនៅថៃ
បរទេស៖ សហគមន៍តារាសាស្ត្រអន្តរជាតិ បានសម្រេចផ្ដល់ឈ្មោះឱ្យភពថ្មីចំនួន២ តាមឈ្មោះនៃទន្លេចំនួន២ នៅក្នុងប្រទេសថៃ គឺ “ចៅផាយ៉ា” និង “ម៉ែភីង”។ ភពថ្មីទាំងពីរ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ ដោយពួកគេឱ្យឈ្មោះពួកវាថា WASP-50 និង WASP-50 b ។ ការដាក់ឈ្មោះថៃនេះ ត្រូវបានសម្រេចក្រោយពីមានការបោះឆ្នោត ដែលអនុញ្ញាតសម្រាប់តែប្រជាជនថៃប៉ុណ្ណោះ។
បើសារព័ត៌មានថៃ បានឱ្យដឹងថា ភព WASP-50 b ដែលគេឱ្យឈ្មោះថា ម៉ែភីង គឺជាភពរណប របស់ភព WASP-50 ដែលប្ដូរទៅជាឈ្មោះ ចៅផាយ៉ា (គេអាចនិយាយបានថា ភពចៅផាយ៉ា ប្រៀបដូចជាផែនដី ហើយភពម៉ែភីង គឺជា ព្រះចន្ទ ដែលធ្វើដំណើរជុំវិញភពចៅផាយ៉ា)។ ហើយ ភពចៅផាយ៉ា ត្រូវបានចាត់ទុកជា ផ្កាយ។
សារព័ត៌មានថៃ បានបន្តថា បើសិនជាអ្នកវិទ្យាសាស្ត្រ រកឃើញភពផ្សេងៗទៀត ដែលធ្វើដំណើរជុំវិញភពចៅផាយ៉ា នោះគេនឹងដាក់ឈ្មោះឱ្យពួកវា តាមលំដាប់លំដោយ ដូចជា វ៉ាង យ៊ំ និង ណាន ដែលជាឈ្មោះទន្លេ នៅប្រទេសថៃ។
ការបោះឆ្នោត បានចាប់ផ្ដើមកាលពីខែតុលា ឆ្នាំ២០១៩ ក្រោមគម្រោង “NameExoWorlds” របស់សហគមន៍តារាសាស្ត្រអន្តរជាតិ ស្របពេលសហគមន៍នេះ ប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតអង្គការនេះឡើង៕
ប្រភព៖ Khaosod
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍