Connect with us

ព្យាយាមតាំងពីការងារជាអ្នកសម្អាតយន្តហោះ រហូតក្លាយជាអ្នកបើកយន្តហោះដូចបំណង

ភាពអំណត់ បានធ្វើឱ្យគាត់ទទួលបានជោគជ័យបែបនេះ

អាហ្វ្រិក៖ Mahammed Abubakar សម្រេចស្វែងរកការងារធ្វើ ក្រោយបរាជ័យក្នុងការដាក់ពាក្យបន្តថ្នាក់បរិញ្ញាបត្រ។ លោក ទទួលបានការងារជាអ្នកសម្អាតយន្តហោះ ដែលមនុស្សជាច្រើន ជឿថា លោកមិនអាចទទួលធ្វើការងារមួយនេះបានឡើយ ដោយសារប្រាក់កម្រៃទាប ព្រោះក្នុង១ថ្ងៃលោក ទទួលបានត្រឹមតែ០,៥០ដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណា ដោយសារភាពឧស្សាហ៍ព្យាយាមរបស់លោក ដែលធ្វើគ្រប់ការងារទាំងអស់លើកលែងតែសន្តិសុខ ទីបំផុតលោក ក៏បានឡើងតំណែងធ្វើជាអូតេស ដែលជួយឱ្យលោក អាចរកប្រាក់កម្រៃបានខ្ពស់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះក្តីស្រមៃ គឺលោកចង់ក្លាយជាអ្នកបើកយន្តហោះ។ ដោយមានការជំរុញពីនាយកគ្រប់គ្រង Mahammed បានសម្រេចចិត្តចុះឈ្មោះហ្វឹកហាត់ផ្នែកបើកយន្តហោះនៅប្រទេសកាណាដា រហូតទទួលបានជោគជ័យ និង បានក្លាយជាអ្នកបើកយន្តហោះពេញសិទ្ធិ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយ ក្រោយចាប់ផ្តើមការងារត្រឹមជាអ្នកសម្អាតយន្តហោះប៉ុណ្ណោះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម