Connect with us

Wing ទទួលការចាប់អារម្មណ៍ខ្លាំង នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩

ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមជាច្រើននាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩ នាថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

លោក ឡៅ សៀងហៃ នាយកផ្នែកធនធានមនុស្ស នៃធនាគារឯកទេស វីង បានឲ្យដឹងថា «នៅឆ្នាំនេះ មានបេក្ខជនកាន់តែច្រើន ដែលបានសាកសួរព័ត៌មានជាមួយក្រុមការងាររបស់យើង ពួកគេបានបង្ហាញនូវការចាប់អារម្មណ៍ខ្លាំង ចំពោះឱកាសការងារ ក៏ដូចជាផលិតផលរបស់វីង ដែលកំពុងបម្រើអតិថិជននៅលើទីផ្សារផងដែរ»។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា «វីង មិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវីង ក៏ជាកន្លែងដ៏ល្អបំផុត សម្រាប់ធ្វើការផងដែរ ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិតរបស់បុគ្គលិក»។

គួររំលឹកផងដែរថា Wing ទើបតែទទួលបានពានរង្វាន់និយោជកឆ្នើម ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 ដែលរៀបចំឡើងដោយ វិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី នៅខែសីហា ឆ្នាំ២០១៩ កន្លងទៅ។ ហើយនោះ ជាលើកទី៤ហើយ ដែលវីងទទួលបានរង្វាន់មួយនេះផងដែរ៕

 

គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម