Guti នឹងក្លាយជាគ្រូបង្វឹកក្រុមអាជីពដំបូង បន្ទាប់ពីចំណាយពេលដឹកនាំក្រុមយុវជននៅ Real Madrid
អេស៉្បាញ៖ អតីតខ្សែបម្រើក្រុមអធិរាជស Real Madrid លោក Guti នឹងក្លាយជាគ្រូបង្វឹកក្រុមអាជីពជាលើកដំបូង បន្ទាប់ពីគាត់បានចំណាយពេលដឹកនាំក្រុមយុវជននៅឯ Real Madrid ក៏ដូចជាធ្វើជំនួយការរបស់លោក Senol Gunes នៅ Besiktas។
បុរសវ័យ ៤៣ឆ្នាំរូបនេះ នឹងទទួលការងារអាជីពដំបូងដែលគេជឿថា ជាគ្រូបង្វឹកថ្មីរបស់ក្លិប Almeria ។ ក្រុមរហស្សនាម Indalicos មិនទាន់បានប្រកាសជាផ្លូវការនូវអ្នកជំនួសកន្លែងរបស់លោក Pedro Emanuel ដែលបានចាកចេញពីក្លិប កាលពីល្ងាចថ្ងៃចន្ទ នៅឡើយទេ។ ទោះយ៉ាងណា ប៉ុន្មាននាទីបន្ទាប់ពីការប្រកាសពីការចាកចេញរបស់ Emanuel ក្លិបក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងទាក់ទងនឹងអ្នកជំនួស។
ម្ចាស់ក្លិប Almeria លោក Turki Al-Sheikh ក៏បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីបណ្តាញសង្គមរបស់លោក ដោយមានចំណងជើងថា៖ “ជាមួយក្រុម Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ” ផងដែរ៕
Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍